Kane ​ត្រូវ​បាន​ប្រាប់​ឲ្យ​បោះបង់​សំណើ​ត្រកូល Manchester ទាំង​ពីរ ហើយ​ជ្រើសរើស​ផ្លូវ​នេះ​វិញ

តាម​ការ​ណែនាំ​របស់​អតីត​ជើង​ចាស់​ហង្ស​ក្រហម​លោក John Barnes បាន​ទទូច​ប្រាប់​ទៅ​កាន់ Harry Kane ថា​គួរ​តែ​បដិសេធ​សំណើ​របស់​ក្លឹប​យក្ស​ទាំង​ពីរ​នៅ EPL មាន Man Utd និង Man City ដែល​កន្លង​ទៅ​ល្ហិចល្ហៀង​ថា​ក្លឹប​ធំៗ​ទាំង​នេះ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់ Spurs។

ជជែក​ប្រាប់ BonusCodeBets.co.uk លោក Barnes បាន​និយាយ​ប្រាប់​ Kane ឲ្យ​គួរ​ណា​តែ​បន្ត​រស់នៅ​ជាមួយ Spurs ត្បិត​បើ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pochettino និង Mourinho ក្តី សុទ្ធ​មិន​ទទួល​ផល​ល្អ​នៅ Premier League។

លោក​ប្រាប់​ថា៖ “Harry Kane មិន​គួរ​សម្លឹង​រក​ការ​ចាកចេញ​ពី Tottenham ទេ ប្រសិន​គេ​ស្រលាញ់​ក្លឹប គេ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ក្លឹប ​ព្រោះ​ប្រសិន​កីឡាករ​ទាំង​អស់​ចង់​ឈ្នះ​ពាន អ៊ីចឹង​គួរ​ទៅ​ក្លឹប Barcelona, Real Madrid ឬ Liverpool ចុះ”។

លោក​បន្ថែម៖ “អ្នក​ដឹង​ទេ​ថា​អ្នក​ជា​អ្នក​គាំទ្រ​របស់​ Tottenham ហើយ​ចង់​លេង​ឲ្យ​ក្លឹប បែប​នេះ​គួរ​បន្ត​នៅ​ជាមួយ​ក្លឹប ហើយ​ព្យាយាម​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ទើប​ត្រូវ ដោយ​មិន​ខុស​ពី Bryan Robson កាល​នៅ Man Utd ដែល​កាល​នោះ​គាត់​ជួប​ពេលវេលា​លំបាក​អ៊ីចឹង​ដូច​គ្នា គ្រា​ United ធ្វើ​មិន​បាន​ល្អ តែ​គាត់​មិន​ចាកចេញ​ឡើយ”។

រំឭក​ថា Bryan Robson ធ្លាប់​លេង​ឲ្យ United ចន្លោះ​ឆ្នាំ ១៩៨១-១៩៩៤ ពេល​នោះ​ស៊ូ​ខិតខំ​នៅ Old Trafford រហូត​ដល់​ក្លឹប​ឈ្នះ​ពាន PL ពីរ​សម័យ​កាល​ជំនាន់​ឆ្នាំ ១៩៩២-៩៣ និង ១៩៩៣-៩៤ មុន​ចាកចេញ​ទៅ​ទ្រនំ​ចុង​ក្រោយ Middlesbrough ហើយ​ចូល​និវត្តន៍​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT