ភ្នាក់ងារ Raiola ​៖ ​រដូវ​ក្ដៅ​នេះ ​ខ្ញុំ​នឹង​យក​កីឡាករ​ល្អ​បំផុត ​ឱ្យ​ក្រុម Real Madrid ​

​លោក Mino Raiola ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​កីឡាករ​ម្នាក់ បាន​អះអាង​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​លោក​នឹង​នាំ​យក​កីឡាករ​ឆ្នើម​បំផុត​ម្នាក់ ​ទៅ​លេង​នៅ​ក្រុម Real Madrid ​។

បុរស​សញ្ជាតិ​ហុល្លង់​ខាង​លើ​នេះ គឺ​ជា​ភ្នាក់ងារ​ទីផ្សារ​កីឡាករ​ជា​ច្រើន​នាក់ រួម​ទាំង Paul Pogba ​និង​ Erling Haaland ​ផង​ដែរ។ ​ខណៈ​ដែល​ក្រុម​របស់​លោក Zidane ​បាន​ព្យាយាម​ទិញ​យក Pogba ​ពី​ក្រុម Man Utd ​ជា​ច្រើន​លើក​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​លទ្ធផល​ផ្ទេរ​មក​លេង​នៅ​អេស្ប៉ាញ​គឺ​មិន​ជោគជ័យ​នោះ​ទេ

​ដោយ​ឡែក​ស្រាប់​តែ​ពេល​នេះ លោក Raiola ​បែរ​ជា​ចេញមក​បញ្ជាក់​ថា​នឹង​នាំ​កីឡាករ​ឆ្នើម​ទៅ Real Madrid ​ឱ្យ​បាន​នៅ​រដូវ​ក្ដៅ​នេះ​ទៅ​វិញ។ ​វា​អាច​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​អធិរាជ​ស​មិន​ខាន ត្បិត​អី​ពួកគេ​បច្ចុប្បន្ន​កំពុង​ខ្វះ​ខាត​ខ្សែ​ប្រយុទ្ធ​ស្រាប់។ ​ដោយ​បច្ចុប្បន្ន​លោក Zidane ​ប្រើប្រាស់​តែ​កីឡាករ​ក្មេង​ៗ​ប៉ុណ្ណោះ ​ដោយ Bale ​តែងតែ​អង្គុយ​កៅអី​បម្រុង​ជា​និច្ច៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT