ក្រុម Atletico Madrid កំពុងរៀបចំបន្ដកិច្ចសន្យាជាមួយខ្សែបម្រើ Thomas Partey ក្រោយពីមានក្លឹប២គឺ Manchester United និង Arsenal ព្យាយាមទាក់ទងទិញយក។
Partey ជាកីឡាករឆ្នើមម្នាក់របស់លោក Simeone ហើយរូបគេបានក្លាយជាតួអង្គសំខាន់ក្នុងការជួយក្រុមអេស្ប៉ាញ ទម្លាក់ក្រុម Liverpool បានក្នុងពានរង្វាន់ UEFA Champions League កាលពីពេលកន្លងទៅ។ ការបង្ហាញទម្រង់លេងល្អនេះហើយ ទើបបានជាក្លឹប២នៅអង់គ្លេសចង់បានរូបគេទៅលេងឱ្យនារដូវកាលថ្មីខាងមុខនេះ។
កុងត្រាបច្ចុប្បន្ន រូបគេមានតម្លៃផ្ដាច់កុងត្រាត្រឹមតែ៤៧លានផោនប៉ុណ្ណោះ។ តម្លៃទាបនេះ ទើបធ្វើឱ្យក្រុម AT Madrid កំពុងព្យាយាមបន្ដកុងត្រាថ្មី ដើម្បីតំឡើងតម្លៃផ្ដាច់កុងត្រាឱ្យដល់៩០លានផោននារដូវកាលថ្មីខាងមុខ។ តម្លៃ៩០លានផោន គេរំពឹងថានឹងមិនមានក្លឹបណាមួយហ៊ានដល់នោះទេ៕ប្រភព៖ Dailymail