Higuain ​ត្រលប់​ទៅ​អាហ្សង់ទីន ដើម្បី​មើល​ម្ដាយ​ឈឺ​

​ខ្សែ​ប្រយុទ្ធ Higuain ​បាន​ចាកចេញ​ពី​អ៊ីតាលី ដើម្បី​ត្រលប់​ទៅ​ស្រុក​កំណើត​នៅ​អាហ្សង់ទីន​វិញ ​ដើម្បី​មើល​ម្ដាយ​ឈឺ​។

​Higuain ​ត្រូវ​បាន​តម្រូវ​ឱ្យ​សម្រាក​ដាច់​ដោយ​ឡែក​ពី​គេ ​ក្រោយ​ពី​សមាជិក​២​នាក់​ក្នុង​ក្រុម​មាន​ឆ្លង​មេរោគ Covid-19 ​។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​បង្ហាញ​ថា​ខ្លួន​គេ​មិន​មាន​ឆ្លង​មេរោគ​ទេ​នោះ ​ហើយ​ម្ដាយ​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ទៀត ​ទើប​តម្រូវ​ឱ្យ​សាមី​ខ្លួន​ស្នើ​សុំ​ក្លឹប Juventus ​ដើម្បី​ទៅ​មើល​ម្ដាយ​តែ​ម្ដង។

​មិន​មែន​តែ​កីឡាករ Higuain ​តែ​ម្នាក់​ទេ​ដែល​បាន​ចាកចេញ​ពី​ក្រុង Turin។ ​មាន​កីឡាករ​៣​នាក់​ដទៃ​ទៀត​ក៏​បាន​ចាកចេញ​ពី​ទី​នេះ​ហើយ​ដែរ ​ក្រោយ​ពី​ក្លឹប​អនុញ្ញាត​គឺ Sami Khedira ,  Miralem Pjanic ​និង​ Ronaldo ​កំពុង​នៅ​ព័រទុយហ្គាល់៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT