ក្រោយ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង ឃើញ​លេង​ល្អ Real ចង់​យក​កូន​ក្រុម​មួយ​រូប​ចូល​ក្លឹប​វិញ

តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid ​ហាក់​នឹង​កំពុង​ចាប់ចិត្ត​ក្នុង​ការ​នាំ​យក​ត្រលប់​មក​វិញ​នូវ​កីឡាករ Achraf Hakimi របស់​ក្លឹប Borussia Dortmund ដែល​ស្ថិត​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រៀម​បញ្ចប់​នៅ​ចុង​រដូវ​កាល ២០១៩/២០ នេះ។

ខ្សែ​ការពារ​ក្រោយ​រូប​នេះ បាន​ចាយ​ពេល ២ រដូវ​កាល​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Dortmund ហើយ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់​រហ័ស ជ្រាប​ក្នុង​នាម​ជា​ខ្សែ​ការពារ​វ័យ​ក្មេង​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប។ ហេតុផល​នេះ​ហើយ​ធ្វើ​ឲ្យ​លោក Zinedine Zidane បាន​សម្លឹង​មើល​ឃើញ Harkimi នឹង​ចង់​បាន​រូប​គេ​មក​ចូលរួម​ក្នុង​ផែនការណ៍​ដឹកនាំ​នា​រដូវ​កាល ២០២០-២១។

យ៉ាងណាមិញ​ក៏​មាន​បញ្ហា​បារម្ភ​មួយ​ថា​ក្លឹប​អាច​នឹង​រាំងស្ទះ​ការ​ឡើង​ជើង​របស់ Hakimi ប្រសិន​យក​រូប​គេ​មក​ហើយ មិន​សូវ​បាន​លេង​ពេញ​ជើង​ដូច​ជម្រើស​ដំបូង​ឯ​ទៀត​នោះ។

គួរ​បញ្ជាក់​ថា​យុវជន​វ័យ​ ២១ ឆ្នាំ​ធ្លាប់​បាន​និយាយ​ច្បាស់ៗ​ថា​ប្រសិន Real Madrid ដែល​ប្រៀប​ដូច​ជា​ផ្ទះ​របស់​ខ្លួន​មិន​ព្រម​យក​ទេ​នោះ អ៊ីចឹង​ការ​ផ្លាស់​ទៅ​ក្លឹប​ផ្សេង​ក៏​រូប​គេ​មិន​បដិសេធ​នោះ​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT