Metfone Cambodian League និង​ពាន Hun Sen Cup ត្រូវ​ផ្អាកបណ្ដោះអាសន្ន

គណៈកម្មការរៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា(CNCC)បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ថា ការ​ប្រកួត​ពានរង្វាន់ Metfone Cambodian League រដូវកាល​២០២០ និង​ពាន​រង្វាន់ Hun Sen Cup លើក​ទី​១៤​ឆ្នាំ​២០២០​នេះ​នឹង​ត្រូវ​ផ្អាក​​ការ​ប្រកួត​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ Covid-19 ដែល​កំពុង​តែ​កើន​ឡើង​នៅ​កម្ពុជា។

ក្នុង​ន័យនេះ! CNCC បាន​និយាយ​ថា៖” ការ​ប្រកួត​ក្នុងពាន​រង្វាន់សម្ដេច ហ៊ុន សែន ចាប់​ពី​វគ្គ​១/៤ផ្ដាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​ និង​ពាន​រង្វាន់ Metfone Cambodian League ចាប់​ពី​សប្ដាហ៍​ទី​៦​ លេខ​រៀង​ប្រកួត​ទី​៣១ រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ជើង​ទី​មួយឆ្នាំ​២០២០​នឹង​ធ្វើ​ការ​ពន្យារ​ពេល​ជាបណ្ដោះអាសន្នសិនហើយ”។

ចំណែក​កាល​បរិច្ឆេទថ្មី​សម្រាប់​ការ​ប្រកួតឡើង​វិញនៃ​ពាន​រង្វាន់​ទាំងពីរ​ គណៈកម្ម​ការ​រៀបចំ​ការតប្រកួតបាល់​ទាត់​កម្ពុជា​នឹង​ប្រកាសនៅ​ពេល​ក្រោយ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT