សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ថា​បើ Serie A មិន​អាច​បញ្ចប់​ត្រឹម​ខែ​មិថុនា នោះ​យ៉ាង​យូរ​នឹង​បញ្ចប់​ត្រឹម​ខែ

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី FIGC ដែល​មាន​ប្រធាន​ដឹកនាំ​លោក Gabriele Gravina ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត ពាក់ព័ន្ធ​ស្ថានភាព​នៃ​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល Serie A ​ដែល​បច្ចុប្បន្ន​កំពុង​ផ្អាក​ជា​បណ្តោះ​អាសន្ន ក្រោយ​នៅ​អ៊ីតាលី​ផ្ទុះ​មាន​អ្នក​បាត់បង់​ជីវិត​ដោយ​សារ​កូវីដ១៩ ខ្ទង់​ពាន់​នាក់។

នៅ​ដំណាក់​កាល​ដំបូង​តាម​សេចក្តី​ប្រកាស​គឺ​គ្រប់​ព្រឹត្តិការណ៍​កីឡា​នៅ​អ៊ីតាលី​ទាំង​អស់​ត្រូវ​ផ្អាក​ដល់​ថ្ងៃ​ទី ៣ មេសា ប៉ុន្តែ​តាម​ការ​បញ្ជាក់​ចុង​ក្រោយ​នេះ លោក​បាន​បង្ហើប​នូវ​ផែនការណ៍​ថ្មី​មួយ​ទៀត​ទុក​ជា​មុន​ហើយ​ស្រេច។

លោក​ Gravina និយាយ៖ “យើង​កំពុង​ដុតដៃដុតជើង​ថា​នឹង​ចាប់​ផ្តើម​គ្រប់​យ៉ាង​ឲ្យ​បាន​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ២ ​ឧសភា​ត​ទៅ ហើយ​ប្រសិន​រដូវ​កាល​មិន​អាច​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា​ទេ​នោះ យើង​នឹង​បញ្ចប់​ឲ្យ​បាន​ត្រឹម​ខែ​កក្កដា​តាម​ដែល​អាច​ទៅ​រួច”។

រំឭក​ថា​មាន ៨ ក្រុម​នៅ Serie A ​បច្ចុប្បន្ន​សេសសល់​ការ​ប្រកួត​ក្នុង​ដៃ ១៣ ​ប្រកួត ខណៈ​ក្រុម​ឯ​ទៀត​សល់ ១២ ហើយ​ក្នុង​នោះ​ក៏​មាន ៤ ក្រុម​កំពុង​ជាប់​ភារកិច្ច​នៅ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប នៅ Coppa Italia ជា​ដើម​ថែម​ទៀត​ផង៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT