Barcelona ​នឹង​ក្លាយ​ជា​ជើង​ឯក La Liga ​បើ​អេស្ប៉ាញ​បិទ​រដូវ​កាល​ត្រឹម​នេះ​

​ក្រុម FC Barcelona ​នឹង​ក្លាយ​ជា​ជើង​ឯក La Liga ​នា​រដូវ​កាល​នេះ​តែ​ម្ដង ​ប្រសិន​បើ​អេស្ប៉ាញ​បិទ​រដូវ​កាល​ត្រឹម​ពេល​នេះ ​មិន​អាច​បន្ដ​ទៀត​បាន ​ព្រោះ​ខ្លាច​ឆ្លង Covid-19 ​។

​ក្រុម​អ្នក​មាន​បុណ្យ​លើស​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​២ Real Madrid ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​បន្ដ​ទៅ​មុខ​ទៀត។ ​តែ​លីគ​នេះ​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ហើយ ក្រោយ​ពី​អេស្ប៉ាញ​កំពុង​ឆ្លង​រោគ Covid-19 ​ខ្លាំង ​ដែល​តម្រូវ​ឱ្យ​កម្មវិធី​នានា​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​សិន។ ​ការ​ផ្អាក​នេះ ​មាន​រយៈ​ពេល​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ ទើប​មាន​ការ​ប្រកាស​ជា​ថ្មី។

​ដោយ​ឡែក​ប្រសិន​បើ​លីគ​មិន​អាច​បន្ដ​ទៅ​មុខ​ទៀត​បាន​ទេ ​នោះ​ក្រុម​ជើង​ឯក​នា​រដូវ​កាល​នេះ ​នឹង​ក្លាយ​ទៅ​លើ​ក្រុម FC Barcelona ​ជា​មិន​ខាន។ យ៉ាងណាមិញ ​ប្រសិន​បើ​បញ្ឈប់​ត្រឹម​នេះ​មែន ​នោះ​ក្រុម​មួយ​ចំនួន​អាច​មិន​ព្រម​នោះ​ទេ ​ជា​ពិសេស​ក្រុម​នៅ​តំបន់​កាត់​ចោល និង​ក្រុម​ប្រជែង​កៅអី Champions League ​ជា​ដើម៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT