• Zlatan ​៖ ​បើ Covid-19 ​មិន​មក​រក​ខ្លួន ​Zlatan ​នឹង​ទៅ​រក​មេរោគ​នេះ​ដើម្បី​យក​ឈ្នះ​

    ​កីឡាករ Zlatan Ibrahimovic ​បាន​ចាប់​ផ្ដើម​បង្កើត​ជា​មូលនិធិ​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង Covid-19 ​ដែល​កំពុង​រីករាលដាល​ខ្លាំង​ពាសពេញ​ពិភព​លោក។

    ​ខ្សែ​ប្រយុទ្ធ​កំពុង​លេង​ឱ្យ​ក្រុម AC Milan ​ខាង​លើ​នេះ បាន​បង្ហោះ​ពាក្យ​១​ឃ្លា​ថា​៖ “សូម​ចូល​រួម​ទាំង​អស់​គ្នា ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​និង​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ​។ យើង​នឹង​ឈ្នះ​វា ​យើង​នឹង​រួម​គ្នា​ដើម្បី​ចូល​ប្រកួត ​ហើយ​យើង​នឹង​ឈ្នះ​ការ​ប្រកួត​នេះ។ ​សូម​ចង់ចាំ​ថា ប្រសិន​បើ​មេរោគ ​មិន​មក​រក Zlatan ​ទេ ​នោះ Zlatan ​នឹង​ទៅ​រក​មេរោគ​នោះ​វិញ”។

    ​រំលឹក​ថា​ប្រទេស​អ៊ីតាលី ​ជា​កន្លែង​កំពុង​ផ្ទុះ​មេរោគ​នេះ​ខ្លាំង ​ដោយ​ក្នុង​១​ថ្ងៃ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជិត​៥០០​នាក់​ឯ​ណោះ។ ​ចំនួន​ឆ្លង​ក៏​មាន​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។ ​ប្រទេស​នេះ  បាន​បិទ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍៕ប្រភព៖ bbc



    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT