• Gundogan ថា​មក​ចូលរួម​នៅ Man City ព្រោះ​ក្នុង​ចិត្ត​គិត​ថា​បុគ្គល​ម្នាក់​នេះ​សំខាន់

    តាម​ការ​បញ្ជាក់​ថ្មីៗ​នេះ​របស់​កីឡាករ Ilkay Gundogan បាន​ទម្លាយ​ថា​មូលហេតុ​ដែល​រូប​គេ​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប Manchester City ក៏​ដោយសារ​តែ​លោក Pep Guardiola ពោល​គឺ​រូប​គេ​គោរព​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ជា​ខ្លាំង។

    Gundogan បាន​ផ្លាស់​ចេញ​ពី Borussia Dortmund មក​ចូលរួម​នៅ​ទ្រនំ Man City កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៦ ជាមួយ​តម្លៃ​ខ្លួន ២៧ លាន​អឺរ៉ូ ដោយ​ជានិច្ចកាល​រូប​គេ​ក៏​ដក់​ជាប់​ក្នុង​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​ Pep ហើយ​រដូវ​កាល​នេះ​បង្ហាញ​ខ្លួន​បាន ២៥ លើក រក​បាន ២ គ្រាប់​និង Assist ១ នៅ EPL។

    ប្រាប់​សារព័ត៌មាន Marca ​កីឡាករ​វ័យ ២៩ ឆ្នាំ​និយាយ​ថា៖ “Guardiola ចា​ហេតុផល​ចម្បង​មួយ​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា​មក​ចូលរួម​នៅ Manchester City នៅ​ឆ្នាំ ២០១៦ ហើយ​ក៏​ជា​មូលហេតុ​ដែល​ខ្ញុំ​បន្ត​កុងត្រា​ថ្មី​របស់​ខ្ញុំ​កាល​ពី​ឆ្នាំ​ទៅ​ដូច​គ្នា”។

    លោក​បន្ថែម៖ “Pep ជា​មនុស្ស​ដែល​មាន​អំណាច​តែងតែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ទទួល​អ្វី​មួយ​លើស​ពី ១០០ ភាគរយ ពោល​មិន​ត្រឹម​តែ​ការ​ប្រកួត ទៀត​សោត​ក៏​ក្នុង​ការ​ហ្វឹកហាត់​ដូច​គ្នា”៕

    ប្រភព៖ AF

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT