​”Aubameyang ចង់​ដើរ​ចេញ​ពី Arsenal ហើយ​ផ្លាស់​ទៅ​ទ្រនំ​ក្លឹប​យក្ស​មួយ​នេះ” – Sport

ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង Pierre-Emerick Aubameyang ​ជាមួយ​ក្លឹប​ Arsenal ​ហាក់​មិន​នឹងន​ទាល់​តែ​សោះ ដោយ​ដំណឹង​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា​រូប​គេ​ទំនង​ជា​ចង់​ដើរ​ចេញ​ហើយ​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ។

តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា​កីឡាករ​វ័យ ៣០ ឆ្នាំ ចង់​ចាកចេញ​ពី Premier League ​ទន្ទឹម​ដែល​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ​ ២០២១ ខាង​មុខ ហើយ​ទ្រនំ​បន្ទាប់​ដែល​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់ Aubameyang នោះ​គឺ​ក្លឹប​អ្នក​មាន​បុណ្យ FC Barcelona។

ប្រភព​បាន​បន្ត​ថា​ទាំង​ភាគី​ខាង​ក្លឹប​អេស្ប៉ាញ​ឯ​ណោះ ក៏​ធ្លាប់​មើល​ឃើញ Aubameyang ផង​ដែរ តាំង​ពី​ខែ​មករា ​រដូវ​រងា បន្ទាប់​ពី​អតីត​ខ្សែ​ប្រយុទ្ធ​នៅ Dortmund រូប​នេះ បង្ហាញ​ទម្រង់​លេង​ល្អ​ធ្លាប់​ឈ្នះ​ពាន​ស្បែក​ជើង​មាស​រដូវ​កាល​ចាស់​ទៀត​នោះ។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ នេះ Aubameyang ​រក​បាន ២០ គ្រាប់​ហើយ​នៅ ៣២ ប្រកួត​សរុប​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​ឲ្យ​កាំភ្លើង​ធំ Arsenal៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT