ក្រសួងអប់រំ យុវជន និងកីឡាករបានចេញសេចក្ដីប្រកាសមួយលេខ១៦៥៧ចុះថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២០នេះអំពីការផ្អាកការប្រមូលផ្ដុំ ហ្វឹកហាត់ ការបរិភោពអាហារនិងការស្នាក់នៅរួមគ្នារបស់ កីឡាករយុវជនថ្នាល កីឡាករ កីឡាការិនី ទាំង៣២ប្រភេទជាបណ្ដោះអាសន្នសិនសម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីជំងឺកូរ៉ូណារាតត្បាតកាន់តែខ្លាំងខណៈនៅកម្ពុជាឡើងដល់៣៥ករណីទៅហើយនោះ។
ទោះបីជាយ៉ាងនេះក្ដី! ការរំសាយការប្រមូលផ្តុំ ហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល ក្រសួងអប់រំ យុវជន និងកីឡានៅតែផ្តល់របបអាហារជាថវិកា នៅពេលបើកប្រាក់ខែ។សម្រាប់ថ្ងៃចូលប្រមូលផ្ដុំវិញនោះ ក្រសួងនឹងធ្វើការប្រកាសលើកក្រោយទៀតពេលដែលស្ថានភាពបានប្រសើរឡើងវិញ។