VFF​ និង​លោក​ Park ផ្លាស់ប្ដូរគម្រោងនានាសម្រាប់​ជម្រើស​ជាតិក្រោយ Covid-19 រាតត្បាត

ក្រោម​ឥទ្ធិពល​នៃ​ជំងឺ Covid-19 លោក Park Hang-seo និង​សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម​រំពឹង​ថា​នឹង​មាន​កិច្ចប្រជុំ​មួយ​ផ្លាសប្ដូរ​គម្រោង​សម្រាប់​ក្រុមជម្រើស​ជាតិ​វៀតណាម​នៅ​ឆ្នាំ​២០២០។

ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ត្រូវ​ផ្អាក V.League ក៏​ត្រូវ​ផ្អាកក្រោយ​លេង​បាន​២​សប្ដាហ៍​​ក្រោយ​ឥទ្ធិពល​នៃ coronavirus ។​ផលប៉ះពាល់​ទាំងពីរ​នេះបាន​ធ្វើ​ឲ្យ​ក្រុមជម្រើស​ជាតិ​វៀតណាម​ត្រូវ​ផ្លាស់ប្ដូរ​យុទ្ធសាស្រ្តរបស់​ខ្លួន​នៅឆ្នាំ​២០២០។ ដោយ​ប្រឈមមុខ​នឹង​កាលវិភាគ​ដ៏​មមារញឹក​នៅ​ចុង​ឆ្នាំ​នេះខណៈ​ការ​ប្រកួត​ជម្រុះ​ World Cup ក៏​ត្រូវ​លេង​ចុង​ឆ្នាំ AFF 2020 ក៏​លេង​ចុង​ឆ្នាំលោក Park ជាមួយនឹងហ​ VFF​នឹង​ត្រូវ​ចូល​ប្រជុំនៅ​ថ្ងៃ​ស្អែក(ថ្ងៃ​ទី១៩)ពិភាក្សាគ្នា​រក​ដំណោះស្រាយសម្រាប់​ជម្រើស​ជាតិ។

គោលបំណង​នៃ​ការ​ការ​ប្រជុំ​នេះ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការ​ប្រកួតប្រជែង​របស់​ក្លិបក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០២០​និង​ការ​ហ្វឹកហាត់​របស់​ក្រុមជម្រើស​ជាតិ។​ខណៈ​ដែលការ​ប្រកួត​ V. League ត្រូវផ្អាក​ហើយ​ជម្រើស​ជាតិនៅ​សល់​វគ្គ​ជម្រុះ​៣​ប្រកួត​ទៀត​ក្នុង​ជុំ​ទី​២ គ្រប់​យ៉ាង​នេះ​ស្មុគស្មាញ។​អញ្ចឹង​ហើយ​ការ​ពិភាក្សា​រក​ដំណោះ​ស្រាយ​គឺ​ជា​រឿង​មួយ​របស់​ជម្រើស​ជាតិ​វៀតណាម។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT