ក្លឹប Espanyol ​មាន​កីឡាករ​និង​បុគ្គលិក​៦​នាក់​ឆ្លង Covid-19 ​ហើយ​

ក្លឹប​បាល់ទាត់ Espanyol ​បាន​បញ្ជាក់​ថា​បុគ្គលិក​និង​កីឡាករ​៦​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​មេរោគ Covid-19 ​ទៅ​ហើយ ខណៈ​ដែល​អ្នក​ដទៃ​ទៀត​តម្រូវ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​សិន។​ក្រុម Valencia ​ទើប​តែ​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​បុគ្គលិក​និង​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​រហូត​ដល់​៣៥​%​ទៅ​ហើយ ផ្ទុក​មេរោគ Covid-19 ​។ ​ខណៈ​ដែល​ពេល​នេះ ក្លឹប Espanyol ​វិញ​ម្ដង ​ក៏​ប្រកាស​ពី​ការ​រក​ឃើញ​មេរោគ​ក្នុង​ក្លឹប​ខ្លួន​ផង​ដែរ។ ​ពួកគេ​បាន​បញ្ជាក់​ថា​មនុស្ស​៦​នាក់ ​​ទាំង​បុគ្គលិក​និង​កីឡាករ​ក្នុង​ក្រុម បាន​ឆ្លង​មេរោគ​នេះ​។ ​

​បច្ចុប្បន្ន​លីគ​របស់​អេស្ប៉ាញ​បាន​ផ្អាក​សិន​ទៅ​ហើយ ​រហូត​ដល់​ដើម​ខែ​មេសា ទើប​មាន​សេចក្ដី​ប្រកាស​ម្ដង​ទៀត។ ​កីឡាករ​ទាំង​អស់​ត្រូវ​បាន​តម្រូវ​ឱ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ ​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ដោយ​បន្ដ​ហ្វឹកហាត់​ខ្លួន​។ ​យ៉ាងណាមិញ​ក៏​ដោយ ​វិធានការ​នេះ ​ហាក់​មិន​ទាន់​សភាព​ការ​ទេ ព្រោះ​ពេល​នេះ  ក្លឹប​២​គឺ Valencia ​និង Espanyol ​រាយការណ៍​ពី​កីឡាករ​ខ្លួន​មាន​ឆ្លង​មេរោគ​ទៅ​ហើយ៕

 

ប្រភព៖​ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT