Mane ​ផ្ដល់​ប្រាក់​៥​ម៉ឺន​ដុល្លារ ជួយ​ប្រទេស​សេណេហ្គាល់​

កីឡាករ Sadio Mane ​បាន​បរិច្ចាគ​ប្រាក់​៥​ម៉ឺន​ដុល្លារ ​ជួយ​ដល់​ក្រសួង​សុខាភិបាល​ប្រទេស​សេណេហ្គាល់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ​ក្នុង​ប្រទេស​នេះ​។សេណេហ្គាល់ ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​២៧​នាក់​ហើយ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​ស្រប​ពេល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​មេរោគ​ខាង​លើ​នេះ ​កីឡាករ Mane ​បាន​ផ្ដល់​ប្រាក់​៥​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​ខ្លួន ដើម្បី​ជា​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត។ ​កីឡាករ Liverpool ​នេះ ​អាច​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​រូបគេ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កំណើត​សេណេហ្គាល់​របស់​ខ្លួន។

​ដោយ​កន្លង​ទៅ ​រូបគេ​បាន​ជួយ​សាងសង់​មន្ទីរពេទ្យ ​សាលា​រៀន ​ហើយ​ថែម​ទាំង​ចេញ​ប្រាក់​ដើម្បី​ជួល​គ្រូ​បង្រៀន​ទៅ​បង្រៀន​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ ក៏​ដោយសារ​តែ Mane ​ជា​កូន​អ្នក​ក្រីក្រ​ម្នាក់ ​រូបគេ​ដឹង​ច្បាស់​ពី​ផល​លំបាក​របស់​ប្រជាជន​ក្នុង​ប្រទេស​នេះ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT