UEFA Champions League ​មិន​ដឹង​ពេល​ណា ​អាច​លេង​បាន​វិញ​នោះ​ទេ​

ក្រោយ​ពី​ប្រជុំ​កាល​ពី​ម្សិលមិញ​នេះ ​UEFA ​បាន​បញ្ជាក់​ថា​ការ​ប្រកួត UEFA Champions League ​មិន​ទាន់​អាច​កំណត់​ថ្ងៃ ​ដើម្បី​ត្រលប់​មក​វិញ​នោះ​ទេ ព្រោះ​មេរោគ Covid-19 ​មិន​ទាន់​ថយ​ចុះ។​នា​រដូវ​កាល​នេះ UEFA ​បាន​លេង​ដល់​ជុំ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​ខណៈ​ដែល​ក្រុម​ខ្លះ​ក៏​បាន​ប្រកួត​រូច ​និង​ខ្លះ​ទៀត​មិន​ទាន់​ប្រកួត​នោះ​ទេ។  មេរោគ Covid-19 ​បាន​រាតត្បាត​ខ្លាំង​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ផ្អាក​សិន​នោះ​ទេ។ ​ការ​ផ្អាក​នេះ​ទៀត​សោត គឺ​មិន​ទាន់​រក​បាន​ពេល​វេលា​សមរម្យ​សម្រាប់​ត្រលប់​មក​វិញ​ឡើយ។

​ប្រមុខ​ដឹង​នាំ UEFA ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ នៅ​ប្រទេស​ទួរគី ប៉ុន្តែ​ដោយសារ​តែ Covid-19 ​កំពុង​អុកឡុក​ខ្លាំង ពេល​នេះ​មិន​ទាន់​ច្បាស់​ថា​អាច​នឹង​ធ្វើ​បាន​ឬ​អត់​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT