Juventus ​ប្រកាស​កីឡាករ​ម្នាក់​ទៀត​របស់​ខ្លួន ឆ្លង Covid-19 ​

​ក្លឹប Juventus ​បាន​ប្រកាស​ថា​ខ្សែ​បម្រើ​ Blaise Matuidi ​បាន​ឆ្លង​រោគ Covid-19 ​ហើយ ​ក្រោយ​ពី​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​មេរោគ​នេះ​។កីឡាករ​វ័យ​៣២​ឆ្នាំ​ខាង​លើ​នេះ ​បាន​ស្នាក់​នៅ​ដោយ​ឡែក ប៉ុន្តែ​បែរ​ជា​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ រូបគេ​បាន​រាយការណ៍​ទៅ​ក្លឹប​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព ​ហើយ​ក្រោយ​ពី​ពិនិត្យ​ទៅ ​ទើប​រក​ឃើញ​ថា​រូបគេ​មាន​វិជ្ជមាន Covid-19 ​ទៅ​ហើយ។ ​នេះ​ជា​កីឡាករ​ទី​២​របស់​ក្រុម Juventus ​ដែល​ឆ្លង​មេរោគ​កាច​សាហាវ​នេះ ​ក្រោយ​ពី​ខ្សែ​ការពារ Daniele Rugani ​ឆ្លង​រោគ​កាល​ពី​សប្ដាហ៍​មុន។

​រំលឹក​ថា​នៅ​លីក​អ៊ីតាលី ​មាន​កីឡាករ​ច្រើន​នាក់​ហើយ​ឆ្លង​មេរោគ​នេះ  ខណៈ​ដែល​លីគ​នេះ​នឹង​ផ្អាក​រហូត​ដល់​ដើម​ខែ​មេសា​ឆ្នាំ​២០២០​ទើប​ធ្វើការ​សម្រេច​ម្ដង​ទៀត៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT