ហាងឆេង​កីឡាករ ១០ ក្លឹប​នេះ មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​បច្ចុប្បន្ន តែ​លែង​ជា Man City

ជានិច្ចកាល​បើ​និយាយ​អំពី​ប្រព័ន្ធ​កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក កន្លង​ទៅ​រមែង​មាន​ឈ្មោះ​ក្លឹប Manchester City នៅ​ខាង​លើ​គេ​បង្អស់។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របាយការណ៍​ចុង​ក្រោយ​ពី CIES គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​មិនមែន​ជា​ក្លឹប​មេឃ​ខៀវ​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ធ្លាក់​លើ​ហង្ស​ក្រហម Liverpool ឯ​ណោះ។

ប្រព័ន្ធ​កីឡាករ​នៃ​ក្លឹប​ទាំង​មូល​របស់ Liverpool ​តាម​ហាងឆេង​បច្ចុប្បន្ន​បាន​ឡើង​ដល់ ១,៤ ពាន់​លាន​អឺរ៉ូ យក​ឈ្នះ​លើ​ក្លឹប Man City មាន​តម្លៃ​ត្រឹម ១,៣ ពាន់​លាន​អឺរ៉ូ។

ខាង​ក្រោម CTS Sports បង្ហាញ​ពី​ប្រព័ន្ធ​កីឡាករ​នៃ​ក្លឹប​ទាំង ៦ មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក៖

  • Liverpool – ១,៤ ពាន់​លាន​អឺរ៉ូ
  • Man City – ១,៣ ពាន់​លាន​អឺរ៉ូ
  • Barcelona – ១,១ ពាន់​លាន​អឺរ៉ូ
  • Real Madrid – ១,០៨ ពាន់​លាន​អឺរ៉ូ
  • Chelsea & Man Utd – ១,០៧ ពាន់​លាន​អឺរ៉ូ
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT