តាមការកំណត់ពីដំបូងឡើយសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League ត្រូវកំណត់ឲ្យលេងនៅថ្ងៃទី ៣០ ឧសភា ទន្ទឹមដែល UEFA Europa League ត្រូវលេងនៅថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២០។
យ៉ាងណាមិញតាមការប្រកាសចុងក្រោយមួយ ចុះផ្សាយដោយគេហទំព័រ BeSoccer បានឲ្យដឹងថា UEFA បានកំណត់កាលបរិច្ឆេទប្រកួតថ្មីមួយទៀតហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបទាំងពីរខាងលើ។
ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភខ្លាំងនៃ COVID-19 ដែលជាវីរុសកំពុងរាតត្បាតខ្លាំងនៅតំបន់អឺរ៉ុប ក៏សម្រេចឲ្យ UEFA បានអនុម័តកាលបរិច្ឆេទថ្មី ដោយវគ្គផ្តាច់ព្រ័ត្រ UCL ត្រូវលើកមកលេងនៅថ្ងៃសោរ៍ ទី ២៤ មិថុនា វិញ ទន្ទឹមដែល UEL លេងនៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២០ ដដែល៕
ប្រភព៖ BeSoccer