Bruno ​៖ Ronaldo ​ជា Idol ​របស់​ខ្ញុំ​

កីឡាករ Bruno Fernandes ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​គឺ​ជា​និមិត្ត​រូប​របស់​គេ ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ល្អ​ម្នាក់​នៅ​លើ​លោក​នេះ​។

​Bruno ​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​មែនទែន​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ​។ ​តាំង​ពី​វត្តមាន​របស់​គេ​ចូល​ក្រុម​នៅ​ខែ​មករា​មក ​ក្រុម Man Utd ​បាន​ប្រែ​ជា​ក្រុម​ថ្មី​មួយ ​មាន​ទម្រង់​លេង​ល្អ​ប្រសើរ ​និង​ទទួល​បាន​លទ្ធផល​ល្អ​សឹង​គ្រប់​ប្រកួត។ ​ខណៈ​ដែល​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ក៏​ទើប​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​ផង​ដែរ។

​អតីត​កីឡាករ Sporting ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “Ronaldo ​ក៏​ជា​ចំណែក​ខ្ញុំ​មក Old Trafford ​ដែរ។ គាត់​ជា Idol ​របស់​ខ្ញុំ។ ​គាត់​បាន​ណែនាំ​ខ្ញុំ​ជា​ច្រើន ​អំឡុង​ពេល​យើង​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ។ ​ខ្ញុំ​បាន​យក​គាត់​ជា​គំរូ​មួយ ដែល​ត្រូវ​ធ្វើ​តាម​ក្នុង​នាម​ជា​កីឡាករ​អាជីព​ម្នាក់”៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT