មិត្ត​ស្រីរបស់ Rugani តេស្ត​ឃើញ​មាន​ផ្ទុក​វីរុស COVID-19

 

បន្ទាប់​ពី​កីឡាករ Daniele Rugani ដែល​ជា​ខ្សែ​ការពារ​មួយ​រូប​របស់​ក្លឹប Juventus មាន​ផ្ទុក​វីរុស COVID-19 មក​ទល់​ពេល​នេះ​មិត្ត​ស្រី​របស់​លោក​គឺ​ Michela Persico ក៏​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​ដូច​គ្នា​ផង​ដែរ។

ភាព​ជិតស្និទ្ធ​ការ​រស់នៅ​របស់​អ្នក​ទាំង​ពីរ​ ទំនង​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​មាន​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់។

ដោយ​តាម​ការ​ប្រកាស​ផ្លូវការ​ចេញ​ពី​សាមី​ខ្លួន Persico ផ្ទាល់​និយាយ​ថា៖ “ថ្មីៗ​នេះ​ខ្ញុំ​ទើប​តែ​ទទួល​បាន​លទ្ធផល​ធ្វើ​តេស្ត​វិជ្ជមាន ហើយ​នេះ​ដើម្បី​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​បាន​ទាក់ទង​ជិតដិត​ជាមួយ​ខ្ញុំ​ឲ្យ​បាន​ដឹង និង​អ្នក​ដែល​បារម្ភ​ពី​ស្ថានភាព​សុខភាព​ខ្ញុំ”។

នាង​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា​ពេល​នេះ​ខ្ញុំ​មិន​អីទេ ដោយ​ខ្ញុំ​និង Daniele Rugani គឺ​មាន​លទ្ធផល​វិជ្ជមាន​ដូច​គ្នា តែ​គ្មាន​រោគ​សញ្ញា​អ្វី​ឡើយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT