ក្នុងឆ្នាំ​ ២០១៩ លីគកំពូលថៃ គ្រោងនឹងបន្ថែមកីឡាករអាស៊ាន ០២រូបទៀត ដោយអនុញ្ញាតឲ្យបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំងអស់

ប្រភពពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគរបស់ថៃ បានប្រកាសនាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨នេះថា នៅឆ្នាំ ២០១៩ខាងមុខ លីគកំពូលថៃ គ្រោងនឹងបន្ថែមកីឡាករអាស៊ាន សរុប ០៣រូប (បច្ចុប្បន្ន ០១រូប) នៅក្នុងបញ្ជីឈ្មោះនៃក្លិបនិមួយៗ ហើយអនុញ្ញាតឲ្យបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំងអស់។

ការបង្ហាញពីតំរុយវិជ្ជមានទៅដល់កីឡាករអាស៊ានបែបនេះ ដោយពួកគេបានបង្ហាញអំពីរូបគំរូនៃផែនការណ៍គោលរបស់ខ្លួន ដោយតម្រូវឲ្យក្លិបនិមួយៗក្នុងលីគកំពូល អាចចុះឈ្មោះកីឡាករបរទេស ០៣រូប អាស៊ី ០១រូប និង អាស៊ាន ០៣រូប ។

ក្រោយពីសេចក្តីប្រកាសនេះបានចេញជាផ្លូវការ ក៏បានទទួលរងនូវការរិះគន់ផ្សេងៗគ្នាដែលលើកឡើងថា ប្រសិនជាបែបនេះពិតមែន កីឡាករថៃ អាចទំនងនឹងត្រូវទទួលបានឱកាសកាន់តែតិចទៅៗ។

គួរបញ្ជាក់ថា គ្រាដែលរដូវកាល ២០១៨នេះ លីគកំពូលៗតាមប្រទេសក្នុងតំបន់អាស៊ានមួយចំនួនបានបើកឲ្យមានគោលការណ៍នាំចូលកីឡាករអាស៊ាន ០១រូប ជាក់ស្តែងនៅក្នុងលីគកំពូលថៃ នាពេលបច្ចុប្បន្ននេះ កីឡាករអាស៊ាន ១៥រូប ត្រូវបានក្លិបទាំង ១៥ បាននាំចូល ខណៈដែលជោគជ័យជាងគេនោះគឺខ្សែប្រយុទ្ធ Aung Thu របស់មីយ៉ាន់ម៉ា ដែលកំពុងលេងឲ្យ Police Tero ។

Aung Thu ទទួលលបានឱកាសនៃការបង្ហាញខ្លួន ២១ប្រកួតឲ្យក្លិប នឹងស៊ុតបាន ១០គ្រាប់ ហើយខណៈកុងត្រារបស់ខ្លួននឹងបញ្ចប់ក្រោយរដូវកាល២០១៨នេះ គ្រាដែលក្លិបដើម Yadanarbon FC បានប្រកាសថា ប្រសិនក្លិបណាចង់បានកីឡាកររបស់ខ្លួនផ្តាច់ ត្រូវចំណាយប្រាក់ខ្ទង់ ៥០លានបាត ៕

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT