កីឡាករ Barca មួយរូប ទារថ្លៃពលកម្មខ្ពស់បំផុតលំដាប់ទី ២ ប្រសិនក្លឹបចង់ឲ្យបន្តកុងត្រាថ្មី

តាម​របាយការណ៍​ពី Dario Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប FC Barcelona ​ហាក់​មាន​ទំនុក​ចិត្ត​ជា​ខ្លាំង ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​អ្នកចាំទី Ter Stegen ព្រមព្រៀង​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី ហួស​ពី​កុងត្រា​ចាស់​រហូត​ដល់​ឆ្នាំ ២០២៤។

ប្រភព​បាន​បន្ត​ថា​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ​បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ម្ចាស់ដី Camp Nou ដដែល ណា​មួយ​ដោយ​មើល​ឃើញ​ការ​ចាប់​ចិត្ត​ពី​សំណាក់​ក្លឹប​កំពូល​ឯ​ទៀត​មាន​ដូច​ជា Chelsea ជា​ដើម​នោះ ក៏​ញាំង​ឲ្យ​អ្នក​មាន​បុណ្យ​កំពុង​ស្ល​ខ្លាំង​ក្នុង​ការ​បន្ត​ចង​ជើង​បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​ឲ្យ​បាន។

យ៉ាងណាមិញ​សម្រាប់ Stegen ត្រូវ​បាន​គេ​ជឿ​ថា​ក៏​អាច​នឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យល់ព្រម​នូវ​សំណើ​របស់​ក្លឹប ដរាប​ណា​ក្លឹប​ព្រម​ផ្ដល់​តម្លៃ​ពលកម្ម​សម្រាប់​រូប​គេ​ឲ្យ​ក្លាយ​ជា​កីឡាករ​លំដាប់​ទី ២ ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​បន្ទាប់​ពី Lionel Messi។

រំឭក​ថា​ Stegen ​រដូវ​កាល ២០១៩/២០ បង្ហាញ​ខ្លួន​នៅ LaLiga ២៦ លើក របូត​គ្រាប់​បាល់ ២៩ គ្រាប់​និង​ទប់​បាល់ Clean Sheet ​បាន ៨ លើក ខណៈ​នៅ UCL ក៏​ធ្វើ​បាន ២ លើក​ផង​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT