Ronaldo ព្រមព្រៀង​ដើរ​ចូល​ក្លឹប​របស់ David Beckham នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ – Don Balon

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Juventus គឺ​កីឡាករ Cristiano Ronaldo ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ហើយ ថា​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Inter Maimi របស់​លោក David Beckham ចាប់​ពី​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​ត​ទៅ។

បើ​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ បុរស​វ័យ ៣៥ ឆ្នាំ ដែល​រក​បាន ២១ គ្រាប់​នៅ Serie A ​រដូវ​កាល​នេះ ត្បិត​បើ​សេសសល់​កុងត្រា​ដល់​បញ្ចប់​រដូវ​កាល ២០២១-២២ ក្តី ប៉ុន្តែ​រូប​លោក​គិត​ចង់​ចាកចេញ​ត្រឹម​ឆ្នាំ​បន្ទាប់​ពោល​គឺ​រដូវ​ក្តៅ​បញ្ចប់​រដូវ​កាល ២០២០-២១ នឹង​ធ្វើ​ការ​ផ្លាស់ចេញ​ទៅ​កាន់​លីគ MLS ហើយ។

ប្រភព​បន្ត​ថា​ភាគរយ​នៃ​ការ​ផ្លាស់ចេញ​នេះ គឺ​នឹង​កាន់​តែ​ខ្ពស់​ឡើង​ថែម​ទៀត ប្រសិន​ណា​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin បរាជ័យ​ក្នុង​ការ​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ដែល​លោក​ខកខាន​ឈ្នះ​នៅរយៈពេលចុងក្រោយ ពោលចាប់តាំង​ពី​ដើរចេញពី​ក្លឹប​ចាស់ Real Madrid៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT