ជម្រើស ១១ រូប​ល្អ​បំផុត​នៅ FA Cup ជុំ​ទី ៥ ​មាន​នរណា​ខ្លះ?

ការ​ប្រកួត FA Cup ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​កាល​ពី​ពេល​កន្លង​ទៅ ហើយ​ក្នុង​នោះ​យើង​រក​ឃើញ​មាន​ ៨ ក្រុម​ដែល​បាន​ឆ្លង​មក​កាន់​វគ្គ​បន្ទាប់​រួម​មាន Leicester City, Chelsea, Newcastle, Man City, Arsenal, Sheff Utd, Man Utd និង Norwich City។

ដោយ​ឡែក​ការ​ចាត់​ជម្រើស ១១ រូប​ល្អ​បំផុត​ប្រចាំ​ជុំ​ទី ៥ នៃ​ពាន​រង្វាន់​អង់គ្លេស​ខាង​លើ ក៏​ត្រូវ​បាន​ប្រកាស​ឡើង ដោយ​ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Tim Krul
ខ្សែ​ការពារ: Ricardo Pereira, Eric Bailly Jammal Lascelles, Luke Shaw
ខ្សែ​បម្រើ: Juan Mata, Billy Gilmour, Fred
ខ្សែ​ប្រយុទ្ធ: Willian, Odion Ighalo, Allan Saint-Maximin

ដូច​រៀបរាប់​ពី​ខាង​លើ​ក្នុង​នោះ​គឺ​មាន​កីឡាករ Man Utd ដល់​ទៅ ៥ រូប ពោល​កូន​បិសាច​ហាក់​ធ្វើ​បាន​ល្អ​ច្រើន​នៅ​ជុំ​ទី ៥ នេះ ជា​ពិសេស​ការ​បំបាក់ Derby County ៣-០។ នា​វគ្គ​បន្ទាប់ United ត្រូវ​តតាំង Norwich ​ប៉ុន្តែ​កាលបរិច្ឆេទ​ប្រកួត​បច្ចុប្បន្ន​ស្ថិត​ក្នុង​ការ​រង់ចាំ ព្រោះ​មាន​ការ​លើក​ពេល​ដោយ​សារ​វីរុស COVID-19 នៅ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT