• PSG ទំនង​បើក​ផ្លូវ​ឲ្យ​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប ចាកចេញ​ទៅ Real Madrid ហើយ

    អ្នកចាំទី Alphonse Areola ដែល​បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​ក្លឹប Real Madrid ចេញ​ពី PSG ​សល់​កុងត្រា​ដល់​បញ្ចប់​រដូវ​កាល ទំនង​ជា​នឹង​ត្រូវ​បន្ត​ឈរ​ជើង​ជាមួយ​ម្ចាស់ដី Bernabeu ត​ទៅ​ទៀត​ដដែល បន្ទាប់​ពី​មើល​ឃើញ​នូវ​គុណភាព​ដ៏​ល្អ​មួយ​របស់​អ្នកចាំទី​សញ្ជាតិ​បារាំង។

    បច្ចុប្បន្ន​នៅ PSG ហាក់បី​ជា​ពេញ​ចិត្ត​ទៅ​លើ Keylor Navas ហើយ​ចង់​ទាញ​ឲ្យ​កីឡាករ​កូស្តារីកា​ចូល​ជា​ដៃ​ទី​មួយ និង​ទាញ​ Areola ប្រគល់​ជូន Real Madrid ពេញ​សិទ្ធ នៅ​តម្លៃ​សមស្រប​ណា​មួយ។ តាម​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ ២៧ ឆ្នាំ​អាច​ថ្លៃ​ប្រហែល ១៦ លាន​អឺរ៉ូ។

    រំឭក​ថា​ ៨ ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​រដូវ​កាល​នេះ សម្រាប់ Areola ​ទប់​បាល់ Clean Sheet បាន​ដល់​ទៅ ៣ លើក​ហើយ ជានិច្ចកាល​ក៏​ជួយ​ជំនួស​ដៃ Courtois ​មិន​ថា​តែ​នៅ Copa del Rey និង Champions League ក្ដី៕

    ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT