មិនមែន PL តែ​ពាន​អង់គ្លេស​មួយ​អាច​នឹង​ត្រូវ​លុប​ចោលពាក់កណ្តាលទីនៅឆ្នាំនេះ

សមាគម​បាល់ទាត់​ FA ​ត្រូវ​បាន​គេ​រាយការណ៍​ថា​អាច​នឹង​លុប​ចោល​ព្រឹត្តិការណ៍ FA Cup ​រដូវ​កាល ២០១៩/២០ ដែល​ឈាន​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​នេះ​ចោល ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​នៃ​វីរុស COVID-19។ នេះ​បើ​តាម​សារព័ត៌មាន Mirror បាន​ចុះ​ផ្សាយ។

បច្ចុប្បន្ន​គ្រប់​លីគ​នៅ​តំបន់​អឺរ៉ុប​បាន​លើក​ពេល និង​ខ្លះ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា ​បន្ទាប់​ពី​ភ័យ​ខ្លាច​ការ​រាតត្បាត​ដ៏​ឆាប់​រហ័ស​នៃ​វីរុស​កូរ៉ូណា។

ចំពោះ FA Cup ដែល​ឈាន​មក​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ទៅ​ហើយ​នោះ អាច​នឹង​ត្រូវ​លុប​ចោល​ពាក់​កណ្តាល​ទី ណា​មួយ​ដើម្បី​ទុក​ចន្លោះ​ពេល​ឲ្យ​ក្លឹប​បាល់ទាត់​ដែល​សេសសល់​ប្រកួត​ទៅ​បញ្ចប់​ការ​ប្រកួត​ឲ្យ​តាម​ការ​កំណត់​នៅ Premier League និង Champions League ដែល​ជា​ពាន​សំខាន់​បំផុត​ប្រចាំ​រដូវ​កាល។

មកទល់រសៀលថ្ងៃទី ១៦ មិនា ឆ្នាំ ២០២០ នេះ ករណីអ្នកឆ្លងវីរុស COVID-19 នៅប៉ែកខាងអឺរ៉ុប បានបន្តផ្ទុះរាតត្បាតកាន់តែខ្លាំងឡើង ខណៈនៅប្រទេសចិនដែលជាប្រភពផ្ទុះវីរុស ហាក់មានការទប់ស្កាត់ក្នុងលទ្ធផលល្អមួយជាបណ្តើរៗហើយ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT