ក្រុម PSG បានដាក់តម្លៃខ្លួនរបស់ Neymar នារដូវក្ដៅខាងមុខនេះហើយ ដោយធ្លាក់មកត្រឹម១៣៥លានផោនប៉ុណ្ណោះ ប្រសិនបើក្លឹបណាចង់បានអាចទិញយកបាន។
កីឡាករប្រេស៊ីលខាងលើបានបានផ្លាស់មកលេងនៅបារាំងកាលពីឆ្នាំ២០១៧កន្លងទៅ ក្នុងតម្លៃខ្លួន១៨៦លានផោន និងរកបាន៦៩គ្រាប់ក្នុងការបង្ហាញខ្លួន៨០ប្រកួតកន្លងមកនេះ។ របួស និងបញ្ហាជាច្រើនក្នុងក្លឹប បានធ្វើឱ្យ Neymar ចង់ចាកចេញខ្លាំងមែនទែនកាលពីដើមរដូវកាលមុន ប៉ុន្តែមិនអាចសម្រេចការផ្ទេរបាន ព្រោះ PSG ដាក់តម្លៃខ្លួនខ្ពស់ពេក។
យ៉ាងណាមិញសម្រាប់រដូវក្ដៅខាងមុខនេះ ក្រុមអ្នកមានបារាំងបានបន្ទាបតម្លៃវិញហើយ។ ពួកគេបានប្រាប់ទៅ Barcelona ថា Neymar បច្ចុប្បន្នអាចចាកចេញពី PSG បាន ត្រឹមតម្លៃ១៣៥លានផោនប៉ុណ្ណោះ។ ដូច្នេះប្រសិនបើក្លឹបណាហ៊ានដល់តម្លៃនេះ អាចយក Superstar ម្នាក់នេះបានហើយ៕ប្រភព៖ Dailymail