Tebas ​៖ La Liga ​នឹង​ដំណើរ​ការ​វិញ ​រហូត​បញ្ចប់​ការ​ប្រកួត​រដូវ​កាល​នេះ​

​លោក Tebas ​ប្រធាន La Liga ​បាន​បញ្ជាក់​ថា​លីគ​កំពូល​មួយ​នេះ ​នឹង​ត្រលប់​មក​វិញ ​ហើយ​ដំណើរ​ការ​ប្រកួត​រហូត​ដល់​ចប់​ចុង​ចប់​ដើម ​មិន​ផ្អាក​រហូត​នោះ​ទេ។

មេរោគ​ឆ្លង Covid -19 ​បាន​ធ្វើ​ឱ្យ La Liga ​របស់​អេស្ប៉ាញ ​និង​លីគ​ធំ​ៗ​ដទៃ​ទៀត​នៅ​អឺរ៉ុប​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​រហូត​ដល់​ដើម​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ ទើប​អាច​ប្រកាស​ម្ដង​ទៀត​ថា​អាច​លេង​បាន​ឬ​យ៉ាង​ណា។ ​ដោយ​ឡែក​មិន​ត្រឹម​តែ​លីគ​នោះ​ទេ ​ក្របខណ្ឌ UEFA Champions League ​វិញ ​ក៏​បាន​ប្រកាស​ពី​ការ​ផ្អាក​ដូច​គ្នា ​ដោយ​មិន​ទាន់​រក​ពេល​ត្រលប់​មក​វិញ​ឃើញ​នោះ​ទេ។

យ៉ាងណាមិញ ​សម្រាប់​លោក Tebas ​ប្រធាន La Liga ​បាន​បញ្ជាក់​ថា​សម្រាប់​លីគ​ក្នុង​ប្រទេស​អេស្ប៉ាញ​នឹង​ត្រលប់​មក​វិញ​មិន​ខាន។ រដូវ​កាល​នេះ ​ត្រូវ​លេង​ឱ្យ​ចប់​ចុង​ចប់​ដើម ​មិន​មាន​ការ​ផ្អាក​ឬ​បិទ​នោះ​ឡើយ។ ​លោក​ជឿ​ជាក់​ថា ​រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ស្ថានភាព​បាន​មិន​ខាន ចំពោះ​មេរោគ Covid -19 ​នេះ៕ ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT