• ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស ​ចង់​បោះ​បង់​ការ​ប្រកួត​រដូវ​កាល​នេះ​ចោល​

    ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស ​នឹង​ប្រជុំ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ​ដើម្បី​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត Premier League ​រដូវ​កាល​នេះ​។

    ​អាទិត្យ​មុន ​ពួកគេ​បាន​ប្រជុំ ​ផ្អាក​ការ​ប្រកួត​ទាំង​អស់​រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០ ទើប​បើក​ដំណើរ​ការ​ឡើង​វិញ។ ​តែ​ក្រោយ​ពី​ការ​ប្រកាស​នោះ​មក ​នៅ​អង់គ្លេស​ចំនួន​អ្នក​ឆ្លង ​និង​កីឡាករ​ដែល​សង្ស័យ​ថា​បាន​ផ្ទុក​មេរោគ​កាន់​តែ​មាន​ច្រើន​ទៅ។ ​ដូច្នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស ​នឹង​ធ្វើ​ការ​ប្រជុំ​ជា​ថ្មី​ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ។

    ​ការ​ប្រជុំ​លើក​នេះ គឺ​ចង់​ដឹង​ពី​ចំនួន​ក្លឹប​ដែល​ចង់​ឱ្យ​ផ្អាក​ការ​ប្រកួត​រដូវ​កាល​នេះ​តែ​ម្ដង។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ  ក្លឹប​មួយ​ចំនួន​ចង់​ឱ្យ​លីគ​លុប​ចោល​រដូវ​កាល​នេះ​តែ​ម្ដង ​ព្រោះ​ថា​ទោះ​ជា​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ​ក៏​ដោយ ​ក៏​ក្រុម​កីឡាករ​ខ្លះ​នៅ​តែ​បារម្ភ​និង​ភ័យ​ខ្លាច​ចំពោះ​មេរោគ Covid-19 ​ដដែល៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT