• Messi ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​គ្រប់​គ្នា ប្រយុទ្ធ​ប្រឆាំង​ជាមួយ Covid-19 ​

    ​​ប្រធាន​ក្រុម​ Lionel Messi ​បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ទូទាំង​ពិភព​លោក ​ឱ្យ​ក្លាហាន ​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង Covid-19 ​។

    ​Covid-19 ​កំពុង​រីក​រាលដាល​ខ្លាំង​មែនទែន ​នៅ​ទូទាំង​ពិភព​លោក ​ហើយ​ប្រទេស​ជាង​១០០​ប្រទេស​មក​ហើយ ​មាន​ករណី​ឆ្លង​មេរោគ​មួយ​នេះ​។ ​ខណៈ​ដែល​នៅ​អេស្ប៉ាញ​ក៏​បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ផង​ដែរ ហើយ​លីគ​បាល់ទាត់​ក៏​ត្រូវ​បាន​ផ្អាក​សិន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ។

    ​ក្នុង​ឱកាស​នេះ​ដែរ Messi ​ក៏​បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ថា​៖ “នេះ​ជា​ពេល​វេលា​ដែល​លំបាក​សម្រាប់​អ្នក​ទាំង​អស់​គ្នា​។ យើង​កំពុង​បារម្ភ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ​ហើយ​យើង​ចង់​ជួយ​គ្រប់​គ្នា​ឱ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​លើក​នេះ។ ខ្ញុំ​ចង់​ផ្ញើសារ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ស្ថិត​នៅ​ជួរ​មុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​នេះ។ សុខភាព ​តែងតែ​មក​មុន​រឿង​អ្វី​គ្រប់​យ៉ាង”៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT