Ronaldinho ដែលកំពុងស្ថិតក្នុងគុកប្រទេសប៉ារ៉ាហ្គាយ បានជួយក្រុមក្នុងគុករបស់គេនោះ ឈ្នះពានរង្វាន់មួយប្រចាំគុក និងទទួលបានរង្វាន់សាច់ជ្រូក១៦គីឡូក្រាម។
វីរបុរសបាល់ទាត់ប្រេស៊ីលខាងលើត្រូវបានឃាត់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយ ដោយសារតែរូបគេនិងប្អូនប្រុស បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង និងបញ្ជូនឱ្យ Ronaldinho ចូលគុកសិន ដើម្បីរង់ចាំមេធាវីតវ៉ាក្ដី។ ស្ថិតនៅក្នុងគុកនោះ Ronaldinho បានទទួលការគាំទ្រខ្លាំងដដែល ដោយអ្នកទោសក្នុងគុកស្រលាញ់គេយ៉ាងខ្លាំង។
ជាក់ស្ដែង អតីតកីឡាករ Barcelona ខាងលើនេះក៏ទើបតែចូលប្រកួតពានរង្វាន់បាល់ទាត់មួយក្នុងគុកនេះផងដែរ។ ការប្រកួតនេះ ក្រុមម្ខាងលេង៥នាក់ ហើយចប់ការប្រកួត Ronaldinho បានជួយក្រុមរបស់គេឈ្នះក្រុមគូប្រកួតដល់ទៅ ១១-២ ដោយ១១គ្រាប់នោះ រូបគេរកបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យគេបាន៦គ្រាប់។ រង្វាន់សម្រាប់អ្នកឈ្នះក្នុងពានក្នុងគុកនេះ គឺសាច់ជ្រូក១៦គីឡូក្រាម៕ប្រភព៖ Dailymail