Bruno ​៖ ​ខ្ញុំ​ម្នាក់​មិន​អាច​ជួយ Man Utd ​ឱ្យ​ល្អ​ដូច​ពេល​នេះ​ទេ ​វា​ជា​លទ្ធផល​ក្រុម​ទាំង​មូល​

​ខ្សែ​បម្រើ Bruno Fernandes ​បាន​បញ្ជាក់​ថា​ទម្រង់​លេង​ល្អ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ចេញ​ពី​ក្រុម​ទាំង​មូល ​មិន​មែន​រូបគេ​តែ​ម្នាក់​នោះ​ទេ។

​តាំង​ពី​វត្តមាន​របស់ Bruno ​មក​ដល់ Old Trafford ​ក្រុម​បិសាច​ក្រហម​ហាក់​ដូចជា​ប្លែក​ជាង​មុន​ឆ្ងាយ​មែនទែន។ ​ពួកគេ​លេង​បាន​យ៉ាង​ល្អ ​តាំង​ពី​ក្រោម​ដល់​លើ ​ហើយ​១១​ប្រកួត​កន្លង​មក​នេះ ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ។ ​Bruno ​បាន​ជួយ​ក្រុម​នៅ​តំបន់​ខាង​លើ​ច្រើន​មែនទែន ​ក្នុង​ការ​រក​គ្រាប់​បាល់​។

​យ៉ាងណាមិញ ​ការ​ធ្វើ​បាន​ល្អ​នេះ ​ត្រូវ​បាន​កីឡាករ​ព័រទុយហ្គាល់​និយាយ​បែប​នេះ​ថា​៖ “យើង​អាច​និយាយ​ពី​ការ​ធ្វើ​បាន​ល្អ​របស់​ក្រុម​យើង​បាន ប៉ុន្តែ​មិន​មែន​តែ​ខ្ញុំ​ទេ ​គឺ​ជា​ចំណែក​ក្រុម​ទាំង​មូល។ កីឡាករ​ម្នាក់​មិន​អាច​ផ្លាស់​ប្ដូរ​ក្រុម​មួយ​បាន​ឡើយ។ ​ក្រុម​មួយ​ផ្លាស់​ប្ដូរ គឺ​ដោយសារ​តែ​គ្រប់​គ្នា​ប្រឹងប្រែង​ទាំង​អស់​គ្នា ដើម្បី​គោលដៅ​តែ​មួយ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT