Real Madrid ​ប្រាប់ Mane ​នឹង​ទិញ​យក​រូបគេ​នៅ​រដូវ​ក្ដៅ​នេះ​

​ក្រុម Real Madrid ​មាន​គម្រោង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Sadio Mane ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៤០​លាន​ផោន​។

​លោក Zidane ​ចាប់​អារម្មណ៍​លើ Mane ​តាំង​ពី​រដូវ​កាល​មុន​មក ប៉ុន្តែ​មិន​អាច​ទិញ​យក​បាន ព្រោះ​ក្រុម​របស់​លោក Klopp ​មិន​ព្រម​លក់​ទាល់​តែ​សោះ។ ​យ៉ាងណាមិញ ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ទៀត ​ក្រុម Real Madrid ​នៅ​តែ​ស្រលាញ់​លើ​សមត្ថភាព​របស់​កីឡាករ​សេណេហ្គាល់​នេះ​ដដែល។ ​ពួកគេ​រំពឹង​ថា​នឹង​យក​កីឡាករ​វ័យ​២៧​ឆ្នាំ​នេះ​បាន ​ក្នុង​តម្លៃ​ខ្លួន​១៤០​លាន​ផោន ​ខណៈ​ដែល​កុងត្រា​រូបគេ​នៅ​ក្រុម​ហង្ស​ក្រហម​សល់​៣​ឆ្នាំ​។

​Mane ​ជា​ផ្នែក​សំខាន់​សម្រាប់​ក្រុម Liverpool ​ប៉ុន្មាន​រដូវ​កាល​មក​នេះ។ ​រូបគេ​តែងតែ​អាច​ជួយ​ក្រុម​បង្កើត​ឱកាស ​និង​រក​គ្រាប់​បាល់​បាន​ជា​និច្ច។ ​ជាក់​ស្ដែង ​រដូវ​កាល​នេះ ​រូបគេ​រក​បាន​១៨​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១២​ដង​មក​ហើយ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨​ប្រកួត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT