គ្រូ​បង្វឹកភ្នំពេញ​ក្រោន​ត្រៀម​ខ្លួន​បែបណាសម្រាប់​ជំនួប​ជាមួយអង្គរថាយហ្គ័រក្នុងសប្ដាហ៍​ទី៥?

ក្រុមភ្នំពេញ​ក្រោន​នឹង​ត្រូវ​ទទួល​ក្រុម​អង្គរថាយហ្គ័រ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី៥​នៅ​កីឡដ្ឋាន Smart RSN Stadium នៅ​ថ្ងៃ​អាទិត្យ​ទី​១៥ខែមីនាឆ្នាំ២០២០​ខណៈ​លោក ស៊ុំ វណ្ណា​ថា​ការ​ត្រៀម​ជួប​អង្គរថាយហ្គ័រ​គែ​លេង​ឲ្យ​ដូចន​៣​ប្រកួត​ដំបូង​នៅ​ក្នុង​លីគ។

«សម្រាប់ខ្ញុំការប្រកួតជាមួយ អង្គរថាយហ្គឺរ គឺជាជំនួបដ៏តានតឹង ពីព្រោះពួកគេជាក្រុមរៀបចំបានល្អ និងមានគុណភាពនៅតំបន់ប្រយុទ្ធ និងតំបន់បម្រើ។ សម្រាប់៤ប្រកួតចុងក្រោយវិញពួកគេធ្វើបានល្អដោយស្មើជាមួយក្រុមធំៗពីរ និងឈ្នះ២ ដូច្នេះមាន៨ពិន្ទុ។ ពួកគេជាក្រុមមួយដ៏ខ្លាំង និងមានចំណាត់ថ្នាក់ល្អកាលពីរដូវកាល២០១៩។ អញ្ចឹងយើងគិតថាវាជាការប្រកួតមួយដ៏តានតឹងសម្រាប់យើង»។

«លើកមុនយើងធ្វើបានល្អក្នុងទឹកដីរបស់យើងដោយទទួលបានជ័យជម្នះ និងស្មើក្រៅទឹកដី។ យើងដឹងហើយថាដោយសារតែកត្តាទីលាននៅកីឡដ្ឋាន ស្វាយធំ ដែលមិនអំណោយផលដល់ការរៀបចំរបស់ក្រុមទាំងពីរ»។

«យើងចាប់ផ្តើមបានល្អដោយឈ្នះ៣ប្រកួតដំបូង និងស្មើសម្រាប់ប្រកួតទី៤ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក និងលេងពានរង្វាន់ AFC Cup។ ខណៈយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតទី៤ ដូចទៅនឹងការប្រកួតទី១ ទី២ និងទី៣ កន្លងមក»។

«នៅក្នុងទឹកដីរបស់យើង គឺព្យាយាមធ្វើឲ្យបានល្អដើម្បីទទួលបានលទ្ធផលល្អ និងរៀបចំក្រុមឲ្យបានល្អ និងការលើកទឹកចិត្តកីឡាករល្អ និងការវិលត្រលប់មកវិញនៃការកីឡាកររបួសមួយចំនួនធំ ហើយទាំងអស់នេះនឹងក្លាយជាការជោគជ័យរបស់យើងសម្រាប់សប្តាហ៍ទី៥នេះ។ ភ្នំពេញក្រោន កំពុងបន្តភាពជោគជ័យ អញ្ចឹងយើងនឹងធ្វើឲ្យវាមានភាពប្រសើរឡើងវិញ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT