ផ្អាក​លីគ La Liga ​ដល់​ខែ​ក្រោយ ជា​ឱកាស​ល្អ​សម្រាប់ Real Madrid ​

​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ ​បាន​ផ្អាក​ការ​ប្រកួត​រហូត​ដល់​ដើម​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ដើម្បី​តាមដាន​ស្ថានភាព​មេរោគ Covid-19 ​ក្នុង​ប្រទេស​។

ការ​ផ្អាក​នេះ​ដែរ ​គឺ​មាន​ផល​ល្អ​សម្រាប់​ក្រុម​ណា​ដែល​កំពុង​មាន​កីឡាករ​របួស​ច្រើន។ ជាក់​ស្ដែង Real Madrid ​បើ​ធៀប​ជាមួយ Barcelona ​គឺ​ពួកគេ​នឹង​ទទួល​បាន​ឱកាស​ល្អ​ជាង។ ​Real Madrid ​បាន​របួស Hazard , Marcelo ​និង​ Thibaut Courtois ​ដោយ​ពួកគេ​ត្រូវ​ការ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ទើប​អាច​ចូល​លេង​បាន។ ​ដូច្នេះ​សម្រាប់​ការ​ផ្អាក​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​មាន​ឱកាស​ព្យាបាល​ពួកគេ ​ហើយ​រំពឹង​ថា​នឹង​ជា​ទាន់​ពេល​វេលា ​ចូល​លេង​វិញ។

​មិន​ត្រឹម​តែ La Liga ​នោះ​ទេ ​លីគ​ដទៃ​ទៀត​នៅ​អឺរ៉ុប​ក៏​បាន​ផ្អាក​ការ​ប្រកួត​សិន​ដែរ។ ​រួម​ទាំង UEFA Champions League ​ផង​ដែរ ​ត្រូវ​ផ្អាក​សិន ​មិន​ទាន់​រក​ឃើញ​ថ្ងៃ​ត្រលប់​មក​វិញ​នោះ​ទេ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT