ប្រជាជន​បារាំង រាប់​ម៉ឺន​នាក់ ​អបអរ​ជ័យជម្នះ​លើ​បែលហ្សិក​យប់​មិញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក ​១-០ ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2018 ​ហើយ កាល​ពី​យប់មិញ​នេះ។

ដើម​តង់​ទី​១ ​បែលហ្សិក​ហាក់​ធ្វើ​បាន​ល្អ ​និង​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​បារាំង។ យ៉ាង​ណា​មិញ ​ការ​វាយ​សម្រុក​ខ្លាំង​នោះ ​មិន​ទទួល​បាន​ផល​ឡើយ ​ដោយ​រក្សា​ត្រឹម​០-០ ​ប៉ុណ្ណោះ​នៅ​តង់​ទី​១។ ឈាន​ជើង​ចូល​ដល់​តង់​ទី​២ ​អ្វី​ៗ​ចាប់​ផ្ដើម​ប្រែប្រួល ​ខណៈ​ដែល​បារាំង ​បាន​ប្ដូរ​យុទ្ធសាស្ត្រ​លេង ​ហើយ​ក៏​ទទួល​បាន​ផល​តែ​ម្ដង ដោយ​ខ្សែ​ការពារ Sumuel Umtiti លោត​តែត​ចូល​ទី​បាន​សម្រេច​នៅ​នាទី​៥១។ ​ក្រោយ​ពី​បាន​១​គ្រាប់​នេះ​ហើយ ​បែលហ្សិក​ចាប់​ផ្ដើម​វាយ​បក​ទៀត ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​បារាំង​បាន​ឡើយ។ ចប់​ការ​ប្រកួត បារាំង ១-០ ​បែលហ្សិក។

ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ប្រជាជន​បារាំង​សប្បាយ​ចិត្ត​ជា​ខ្លាំង។ អ្នក​មាន​គាំទ្រ​រាប់​ម៉ឺន​នាក់ ​តាម​ចេញ​ដើរ​តាម​ដង​ផ្លូវ ​ដើម្បី​ជា​ការ​អបអរ​ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​នេះ។ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពួកគេ​រំពឹង​ថា បារាំង​នឹង​អាច​យក​ពាន World Cup ​ត្រលប់​មក​ស្រុក​វិញ​បាន ​បើ​ទោះ​ជា​ប៉ះ​ជាមួយ​អង់គ្លេស ឬ​ក្រូអាត​ក៏​ដោយ។ បារាំង ​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហើយ​ត្រូវ​រង់ចាំ​១​ក្រុម​ទៀត ​រវាង​អង់គ្លេស ​និង​ក្រូអាត ​ដែល​ប្រកួត​នៅ​យ​ប់​នេះ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT