Liverpool ​នឹង​បាន​ពាន Premier League ​ដដែល ​បើ Covid-19 ​បន្ដ​រីក​រាលដាល

​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ English Premier League ​តែ​ម្ដង​នា​រដូវ​កាល​នេះ ប្រសិន​បើ​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ហើយ ​ជំងឺ​ឆ្លង Covid-19 ​មិន​ធូរ​ស្បើយ​ទេ​នោះ។

​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស ​បាន​ប្រកាស​ថា​ពួកគេ​នឹង​សម្រេច​ព្យួរ​ការ​ប្រកួត​ទាំងអស់​សិន ​ដោយ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០ ទើប​អាច​បើក​បាន​វិញ​ប្រសិន​បើ Covid-19 ​អាច​គ្រប់គ្រង​បាន។ ​យ៉ាងណាមិញ ​ប្រសិន​បើ​ករណី​មេរោគ​នេះ​នៅ​តែ​មិន​អាច​ថមថយ​ទេ​នោះ ការ​ប្រកួត​នឹង​ត្រូវ​ផ្អាក​តែ​ម្ដង ​ហើយ​ម្ចាស់​ពាន​រង្វាន់​គឺ​ត្រូវ​បាន​ទៅ​លើ​ក្រុម Liverpool ​ដដែល ​ដែល​កំពុង​ដាច់​ពិន្ទុ​គេ​ឆ្ងាយ។

​រំលឹក​ថា​ក្រុម​ហង្ស​ក្រហម​នេះ ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រកួត​សល់​ទាំង​អស់ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ ​ក្រុម Liverpool ​នេះ ខកខាន​លើក​ពាន​នេះ ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT