នៅក្របខ័ណ្ឌ LaLiga Santander និង LaLiga SmartBank នារដូវកាល ២០១៩/២០ នេះ គឺនៅសេសសល់ ១១ ជុំផ្សេងទៀតទម្រាំដល់បញ្ចប់រដូវកាលទាំងស្រុង ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្អាកបណ្តោះអាសន្ន ឆ្លើយតបទៅនឹងការព្រួយបារម្ភនៃវីរុស COVID-19។
តាមការព្យាករណ៍ច្បាស់ការមួយ ប្រសិនការផ្អាកនេះត្រូវអូសបន្លាយកាន់តែយូរ ឬរដូវកាលត្រូវបញ្ចប់ត្រឹមពេលនេះ នោះទំហំខាតបង់របស់លីគទាំងមូលនឹងមានដល់ទៅជិត ៧០០ លានអឺរ៉ូឯណោះ។
ក្នុងនោះនៅ LaLiga Santander សម្រាប់ទំហំខាតបង់ធំបំផុតគឺលើការផ្សព្វផ្សាយក្នុងទូរទស្សន៍ ដែលត្រូវខាតបង់ធំដល់ទៅ ៤៩៤ លានអឺរ៉ូ រីឯនៅ LaLiga SmartBank ខាតបង់ ៥៥ លានអឺរ៉ូ និងសេសសល់ប៉ុន្មានទៀតគឺថ្លៃសំបុត្រទស្សនាផ្សេងៗ សរុបទំហំខាតបង់រួមមានប្រមាណ ៦៧៨,៤ លានអឺរ៉ូ៕ ប្រភព៖ Marca