Vinicius Jr និយាយ​មួយ​ម៉ាត់​យ៉ាង​ខ្លី ​មូលហេតុ​ជ្រើសយក​ Real Madrid ​ហើយ​បដិសេធ​ Barca

Vinicius Junior បាន​និយាយ​កន្លង​ទៅ​នេះ​ជុំវិញ​មូលហេតុ​ដែល​ជ្រើសរើស​យក​ក្លឹប Real Madrid ​និង​បដិសេធ​សំណើ​ក្លឹប Barcelona កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ។

ត្បិត​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ តែ​យុវជន​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​និយាយ​យ៉ាង​ខ្លី​ថា​ខ្លួន​សម្រេច​ចិត្ត ផ្អែក​លើ​ការ​គិត​ពី​ក្រុម​ដែល​យល់​ថា​ជា​ក្រុម​ល្អ​បំផុត​ក្នុង​លោក នោះ​គឺ Real Madrid។

ប្រាប់ FourFourTwo ​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន ៤៦ លាន​អឺរ៉ូ​និយាយ៖ “វា​ជា​រឿង​ត្រឹមត្រូវ​បន្ទាប់​ពី​ខ្ញុំ​ត្រលប់​មក​វិញ​នា​ឆ្នាំ ២០១៧ នៅ​ការ​ប្រកួត South American Championship U17 ក្នុង​ប្រទេស​ឈីលី ដោយ​កាល​នោះ​គឺ​មាន​ទាំង Real Madrid និង Barcelona ដែល​បាន​ដាក់​សំណើ ហើយ​ខ្ញុំ​ប្រើ​ពេល​តែ ៣ ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​សម្រេច​ចិត្ត”។

យុវជន​រូប​នេះ​បន្ថែម៖ “ខ្ញុំ​តែងតែ​ចង់​លេង​នៅ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក បែប​នេះ​ហើយ​ទើប​ខ្ញុំ​ជ្រើសរើស​យក Real Madrid”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT