ជម្រើស ១១ រូប​ល្អ​បំផុត​នៅ UCL ​ប្រចាំ​សប្តាហ៍ គ្មាន Oblak គ្មាន Neymar ទេ

នៅ​សប្តាហ៍​នេះ UEFA បាន​ប្រកាស​ជម្រើស​ ១១ រូប​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ហើយ ដោយ​ក្នុង​នោះ​ជា​រឿង​ចម្លែក​ដែល​មិន​មាន Jan Oblak ​របស់ Atletico Madrid ឡើយ ត្បិត​បើ​អ្នកចាំទី​សញ្ជាតិ​ស្លូវ៉ានី ជាប់​ MOTM នៅ​ជំនួប Liverpool-At ក៏​ដោយ។

១១ រូប​នៃ UCL Team Of The Week មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Gulacsi (Leipzig)

ខ្សែការពារ: Angelino (Leipzig), Upamecano (Leipzig), Klostermann (Leipzig), Bernat (PSG)

ខ្សែបម្រើ: Llorente (Atletico), Ferran Torres (Valencia), Ilicic (Atalanta), Sabitzer (Leipzig)

ខ្សែប្រយុទ្ធ: Morata (Atletico), Gameiro (Valencia)

រំឭក​ថា​គិត​មក​ទល់​ពេល​នេះ​យើង​ទើប​រក​បាន ៤ ក្រុម​ប៉ុណ្ណោះ​ ដែល​បាន​កក់​កៅអី​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដោយ​រួម​មាន Leipzig, Atalanta, PSG និង Atletico Madrid ដោយ​គូ​ផ្សេងៗ​ទៀត​មិន​ទាន់​សម្រេច​នៅ​ឡើយ ព្រោះ​ខ្លះ​កំពុង​លើក​ពេល​ក្រោយ​បារម្ភ​នៃ​ការ​ផ្ទុះ​វីរុស COVID-19៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT