​ការ​ប្រកួត ​Euro 2020 ​អាច​លើក​ពាន​ប្រកួត​ទៅ​ឆ្នាំ​ក្រោយ

​សហព័ន្ធ​បាល់ទាត់ UEFA ​កំពុង​សិក្សា​លទ្ធភាព​លើក​ការប្រកួត Euro 2020 ​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ ​ក្រោយ​ពី​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​អឺរ៉ុប។

​លីគ អ៊ីតាលី ​អេស្ប៉ាញ ​បារាំង ​អាល្លឺម៉ង់ ​និង​អង់គ្លេស កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំង ​ដោយសារ​តែ​មេរោគ Covid-19 ​កើត​ទៅ​លើ​កីឡាករ។ ​ការ​ប្រកួត​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ក្នុង​លីគ ​ហើយ​ពាន​រង្វាន់ UEFA Champions League ​និង Europa League ​ខ្លះ​ក៏​បាន​ផ្អាក​ការ​ប្រកួត​សិន​ដែរ។ ​កត្តា​ផ្អាក​ការ​ប្រកួត​នេះ អាច​នឹង​ធ្វើ​ឱ្យ​រដូវ​កាល​ប្រកួត​បញ្ចប់​ទៅ​យឺត​យ៉ាវ ​និង​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​រៀប​ចំ​ព្រឹត្តិការណ៍ Euro 2020 ​នៅ​ពេល​ខាង​មុខ​។ ​

​ស្រប​ពេល​ទ្វីប​អឺរ៉ុប​មិន​ទាន់​អាច​គ្រប់គ្រង​មេរោគ Covid-19 ​បាន​ផង​នោះ ​ថ្នាក់​ដឹក​នាំ UEFA ​កំពុង​សិក្សា​លទ្ធផល​ដើម្បី​លើក​ពាន​ការ​ប្រកួត Euro ​ឆ្នាំ​នេះ​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​វិញ​ហើយ។ ​យ៉ាងណាមិញ ​បើ​សិន​ជា​លើក​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​មែន វា​អាច​នឹង​ពិបាក​ខ្លាំង ត្បិត​អី​កៀក​ជាមួយ​ព្រឹត្តិការណ៍ World Cup 2022 ​ថែម​ទៀត។ ​ភាព​ស្មុគស្មាញ​ជា​ច្រើន​កំពុង​កើត​ឡើង ដោយសារ​តែ​ការ​ផ្អាក ឬ​លើក​ពេល​ប្រកួត​នានា​៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT