លីគ​អង់គ្លេស ​នឹង​ប្រជុំ​បន្ទាន់​ល្ងាច​នេះ ​ចំពោះ​ការ​បិទ ​ផ្អាក ​លីគ​សិន​

​ក្រុម​ទាំង​២០​នឹង​ត្រូវ​ចូល​ប្រជុំ​នៅ​ល្ងាច​នេះ ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមស្រប​មួយ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស English Premier League ​នា​រដូវ​កាល​នេះ​។

​លោក​ Arteta ​អ្នក​ចាត់ការ​ក្រុម​ Arsenal ​បាន​ឆ្លង​រោគ Covid-19 ​ខណៈ​ដែល​កីឡាករ​​ Callum Hudson-Odoi សមាជិក​ម្នាក់​នៃ​ក្រុម​ឈុត​ធំ​របស់​ Chelsea ​ក៏​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ​ផង​ដែរ។ ​កីឡាករ Leicester City ​និង Man City ​ត្រូវ​បាន​ដាក់​ដោយ​ឡែក​សិន ​រង់ចាំ​លទ្ធផល​ស្វែង​រក​មេរោគ Covid-19 ​ទៀត។ ​បញ្ហា​ទាំង​អស់​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​រៀប​ចំ​លីគ​អង់គ្លេស​ឈឺ​ក្បាល​ខ្លាំង​មែនទែន។

ពួកគេ​បាន​កោះ​ហៅ​តំណាង​ក្លឹប​ទាំង​២០​នៅ Premier League ​ប្រជុំ​បន្ទាន់​នៅ​ល្ងាច​នេះ ​ដើម្បី​រក​ដំណោះ​ស្រាយ ​ថា​ត្រូវ​បិទ​លីគ​សិន ​ឬ​ផ្អាក​ការ​ប្រកួត​ណា​ខ្លះ។ ​នៅ​ពេល​នេះ ​លីគ​អ៊ីតាលី​បាន​ប្រកាស​ផ្អាក ​បារាំង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ​អេស្ប៉ាញ ​ផ្អាក​២​សប្ដាហ៍ ​និង​អាល្លឺម៉ង់​ក៏​កំពុង​ពិចារណា​ផង​ដែរ៕ប្រភព៖ Dailymail

  • លីគ​អង់គ្លេស ​នឹង​ប្រជុំ​បន្ទាន់​ល្ងាច​នេះ ​ចំពោះ​ការ​បិទ ​ផ្អាក ​លីគ​សិន​