ការប្រកួតនៅ Europa League និង Champions League ដែលជាព្រឹត្តិការណ៍ធំរបស់ UEFA ឆ្នាំនេះ បានមានភាពមិនប្រក្រតីទាល់តែសោះ ពោលគឺពីប្រកួតមួយទៅប្រកួតមួយខ្លះត្រូវលើកពេល ខ្លះត្រូវលេងដោយបិទកីឡដ្ឋាន ព្រោះជាកិច្ចឆ្លើយតបចាំបាច់ទៅនឹងការបារម្ភនៃការរាតត្បាតវីរុស COVID-19។
ដោយឡែកនៅសប្តាហ៍នេះសម្រាប់ពានរង្វាន់ទាំងពីរ យើងសង្កេតឃើញមាន ៤ គូធំៗឯណោះដែលត្រូវបានលើកពេលដោយក្នុងរួមមានដូចជា៖ Sevilla- Roma, Inter Milan-Getafe CF, Man City-Real Madrid, Juventus-Lyon។
ចំពោះការប្រកួតសំខាន់ ២ ផ្សេងទៀតដែលត្រូវលេងនៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយមានគូ Barcelona-Napoli និង Bayern-Chelsea យើងមិនទាន់ទទួលបានព័ត៌មានលម្អិតច្បាស់ការនៅឡើយ៕