Dybala ​ជា​កីឡាករ​ទី​២ ​ផ្ទុក​មេរោគ Covid-19 ​នៅ Juventus ​

​ខ្សែ​ប្រយុទ្ធ Dybala ​ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ​ហើយ ​ក្រោយ​ពី​មិត្ត​រួម​ក្រុម​ម្នាក់​របស់​គេ​កាល​ពី​ម្សិលមិញ​ឆ្លង​មេរោគ​កាច​សាហាវ​មួយ​នេះ​។

Daniele Rugani ​ជា​ខ្សែ​ការពារ juventus ​បាន​ផ្ទុក​មេរោគ Covid-19 ​ដែល​ត្រូវ​រក​ឃើញ​កាល​ពី​ម្សិលមិញ​នេះ។ ​ស្រប​ពេល​ថ្ងៃ​នេះ​ក៏​មាន​ដំណឹង​ថា Dybala ​ក៏​បាន​ឆ្លង​រោគ​នេះ​ដែរ ពី​មិត្ត​រួម​ក្រុម​របស់​ខ្លួន។ ​ពេល​នេះ រូបគេ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បី​តាមដាន​និង​ព្យាបាល​ជំងឺ​នេះ​។

​បុគ្គលិក ​កីឡាករ ​និង​ក្រុម​គ្រូ​បង្វឹក​ទាំង​១២១​នាក់ របស់​ក្លឹប Juventus ​ត្រូវ​បាន​ដាក់​នៅ​ដោយ​ឡែក​សិន ​ក្រោយ​មាន​កីឡាករ​ឆ្លង​មេរោគ​នេះ។ ​ពួកគេ​នឹង​ត្រូវ​ធ្វើ​តេស្ដ​បន្ដបន្ទាប់ ដើម្បី​ស្វែង​រក​មេរោគ Covid-19 ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT