៤​នាក់​នេះ! តើ​នរណា​ជា​អ្នក​ជំនួស Ronaldo ​នៅ​ក្លឹប Real Madrid ?

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បាន​ប្រកាស​ចាកចេញ​ពី​ក្លឹប Real Madrid ​ទៅ​លេង​ឱ្យ Juventus ​ហើយ ​បន្ទាប់​ពី​ចរចា​ត្រូវ​គ្នា​តម្លៃ​១០០​លាន​អឺរ៉ូ ​និង​ទទួល​បាន​ប្រាក់​ឈ្នួល​៥​សែន​ផោន ១​សប្ដាហ៍ ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ។

ការ​ចាកចេញ​របស់​កីឡាករ​ឆ្នើម​បំផុត​លើ​លោក​នេះ ​នឹង​ធ្វើ​ឱ្យ​ក្លឹប Real Madrid ​ត្រូវ​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​តំណែង ​ដើម្បី​ស្ដា​ប្រជា​ប្រិយមិត្តភាព​របស់​ខ្លួន​ទៀត។ ​ដូច្នេះ​តើ ​នរណា​ទៅ ​សក្ដិសម​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់ Real Madrid ​នៅ​រដូវ​កាល​ក្រោយ?

១ Neymar

ក្លឹប Real Madrid ​បាន​តាម​​ទិញ Neymar ​តាំង​ពី Ronaldo ​មិន​ទាន់​ចាកចេញ​ម្ល៉េះ។ ដូច្នេះ​ហើយ ​នៅ​ពេល Ronaldo ​ចាកចេញ​ទៀត​នោះ ​ក្លឹប​អាច​នឹង​កាន់​តែ​សម្រុក​ទិញ​ឱ្យ​បាន​ថែម​ទៀត។ តម្លៃ​ខ្លួន​របស់ Neymar ​អាច​នឹង​មិន​ក្រោម​២០០​លាន​អឺរ៉ូ​ឡើយ ​ប្រសិន​បើ​ Real ​ចង់​បាន​រូប​គេ​ពី PSG ។

២ Kylian Mbappe

Kylian Mbappe ​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់ Ronaldo តាំង​ពី​តួច​មក​ម្ល៉េះ។ រូបគេ​ធ្លាប់​និយាយ​កាល​មិន​ទាន់​ល្បី​ថា​ចង់​លេង​ឱ្យ​ក្លឹប Real Madrid ​នៅ​ថ្ងៃ​ណា​មួយ។ ការ​បង្ហើប​នេះ តាំង​ពី​មិន​ទាន់​ល្បី​ឈ្មោះ ប៉ុន្តែ​ក្រោយ​ពី PSG ​ទិញ​យក​បាន ​រូបគេ​បែរ​ជា​និយាយ​ថា​សប្បាយ​ចិត្ត​នៅ​ទឹក​ដី​បារាំង។

៣ Eden Hazard

Eden Hazard ​ជា​កីឡាករ​ម្នាក់​បាន​និយាយ​ចេញ​ពី​មាត់​តែ​ម្ដង​​ថា​ខ្លួន​ចង់​ទៅ​លេង​នៅ​ក្លឹប Real Madrid ។ ​ខ្សែ​បម្រើ​ប្រយុទ្ធ​រ​បស់​ក្លឹប Chelsea ​រូប​នេះ ​ក៏​មាន​ដំណឹង​ថា​ក្រុម​ Real ​ចង់​បាន​ដែរ ប៉ុន្តែ​កាល​ពី​រដូវ​កាល​មុន ​Chelsea ​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក ទើប​មិន​អាច​ដំណើរ​ផ្ទេរ​បាន។

៤ Harry Kane

Kane ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​រូបគេ​លេង​នៅ​ក្លឹប Real Madrid ។ កីឡាករ​លេង​នៅ Spurs ​ម្នាក់​នេះ ​ក៏​មាន​ចិត្ត​ចង់​ទៅ​អេស្ប៉ាញ​ដែរ ​ប្រសិន​បើ​មាន​ឱកាស៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT