ក្តៅ! កីឡាករ Chelsea និង​គ្រូ​ធំ Arsenal តេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស COVID-19

តាម​សេចក្តី​ប្រកាស​ផ្លូវការ​មុន​នេះ​បន្តិច​ពី​សំណាក់​ក្លឹប​ទាំង​ពីរ ​មាន Chelsea និង Arsenal បាន​ឲ្យ​ដឹង​ថា​លោក Mikel Arteta ដែល​ជា​អ្នក​ចាត់ការ និង​កីឡាករ Callum Hudson-Odoi បាន​តេស្ត​រក​ឃើញ​លទ្ធផល​វិជ្ជមាន​មាន​ផ្ទុក​វីរុស COVID-19។ នេះបើតាមសេចក្តីប្រកាសរបស់ក្លឹបទាំងពីរនៅព្រឹកនេះ។

បច្ចុប្បន្ន​ទាំង​ការ​ហ្វឹកហាត់​និង​ការ​ប្រកួត​ផ្សេងៗ​ត្រូវ​បាន​រំសាយ​ចោល​ទាំង​ស្រុង បន្ទាប់​ពី​មាន​ការ​ឆ្លង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​នេះ​កើត​ឡើង។ ខណៈ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​ក៏​តាមដាន​យ៉ាង​ដិតដល់​ជុំវិញ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​ជិតស្និទ្ធ​បំផុត និង​ទាក់ទង​ដោយ​ប្រយោល។

បញ្ជាក់​ថា​មក​ទល់​ថ្ងៃ​ទី ១៣ មិនា ឆ្នាំ ២០២០ នេះ ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 បាន​កើន​ឡើង​ដល់ ១២៨ ៣៤៣ ករណី ដោយ​មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន ៤ ៧២០ នាក់ និង​ព្យាបាល​សះស្បើយ ៦៨ ៣២៤ នាក់៕

ប្រភព៖ AF​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT