Barcelona ចុច​រ៉ាដា​ថ្មី​មួយ​រូប​ទៀត ប្រសិន​បរាជ័យ​ក្នុង​ការ​នាំ​យក Lautaro Martinez

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចុច​គោលដៅ​លើ​កីឡាករ​មួយ​រូប​ផ្សេង​ទៀត នោះ​គឺ Timo Werner ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប RB Leipzig។

នេះ​ជា​ការ​បម្រុង​មួយ ប្រសិន​ណា​ការ​ចរចា​ក្នុង​ការ​នាំ​យក Lautaro Martinez ពី Inter Milan ​មិន​អាច​ទទួល​បាន​ជោគជ័យ ខណៈ​ដែល Werner សព្វថ្ងៃ​ក៏​ត្រូវ​បាន​មើល​ឃើញ​ជា​កីឡាករ​ដែល​ឡើង​កូដ​មួយ​រូប​ស្រាប់​ផង។ នេះ​បើ​យោង​តាម​សារព័ត៌មាន ​Mundo Deportivo បាន​ចុះ​ផ្សាយ។

តាម​ដឹង​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ទំនង​ជា​តម្រូវ​ឲ្យ​អ្នក​មាន​បុណ្យ​ចាយ​ថវិកា​ប្រមាណ ៥០ លាន​អឺរ៉ូ ដើម្បី​ថ្ពក់​យក​រូប​គេ​ចេញ​ពី RB Leipzig។ យ៉ាងណាមិញ Barcelona ក៏​ទំនង​ជា​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​កំពូល​នៅ​អឺរ៉ុប​មួយ​ផ្សេង​ទៀត​នោះ​គឺ Liverpool ដែល​ត្រូវ​ការ​កីឡាករ​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT