ដំណឹងភ្ញាក់ផ្អើលដ៏ខ្លាំងមួយបានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងការផ្ទុកនូវវីរុស COVID-19 លើកីឡាកររបស់ក្លឹប Juventus មួយរូប គឺខ្សែការពារ Daniele Rugani ដែលតេស្តឃើញលទ្ធផលវិជ្ជមាន។
ឆ្លើយតបត្រលប់មកវិញនៅរសៀលថ្ងៃដដែល Rugani បានសង្កត់ធ្ងន់ថាខ្លួនមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ហើយមកទល់ពេលនេះគឺមានស្ថានភាពសុខភាពល្អដដែល។
បុរសវ័យ ២៥ ឆ្នាំ ដែលធ្លាប់ស្ថិតក្នុងសកម្មភាពអបអរជាមួយនឹងកីឡាករ Juve ឯទៀតពេលឈ្នះ Inter កន្លងទៅ បាននិយាយលើបណ្តាញសង្គម៖ “អ្នកចាំបាច់ត្រូវតាមដានព័ត៌មាន ហើយនេះខ្ញុំក៏ចង់បញ្ជាក់ម្តងទៀតពីអ្នករាល់គ្នាដែលបារម្ភពីខ្ញុំថាខ្ញុំពេលនេះមិនអីនោះទេ”។
លោកបន្ថែម៖ “ខ្ញុំជំរុញឲ្យអ្នករាល់គ្នាគោរពនៅវិធានការទប់ស្កាត់ការចម្លង ដោយយើងត្រូវធ្វើដើម្បីខ្លួនឯង ដើម្បីមនុស្សដែលយើងស្រលាញ់ និងគ្រប់គ្នានៅជុំវិញយើង #អរគុណអ្នករាល់គ្នា”៕
ប្រភព៖ FoxSportAsia