Ole ​យល់​ថា​ល្អ បើ​កាត់​ការ​ប្រកួត​ខ្លះ​នៅ​រដូវ​កាល​នេះ ការពារ Covid-19 ​

​លោក ​Ole Gunnar Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​យល់​ថា​ជា​គំនិត​ល្អ​មួយ​ដែរ ​សម្រាប់​ការ​កាត់​ការ​ប្រកួត​ខ្លះ​នា​រដូវ​កាល​នេះ ដើម្បី​ការពារ​ការ​ឆ្លង​ Covid-19 ​។

​ការ​ប្រកួត Europa League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​នឹង​ចាប់​ផ្ដើម​លេង​នៅ​រាត្រី​នេះ​ហើយ ខណៈ ​ដែល​ការ​ប្រកួត​មួយ​ចំនួន​បាន​ផ្អាក​សិន ព្រោះ​ខ្លាច​មេរោគ Covid-19 ​។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម ​LASK ​និង Manchester United ​នៅ​រក្សា​ការ​ប្រកួត​ដដែល ប៉ុន្តែ​ត្រូវ​បាន​កំណត់​អ្នក​ចូល​ទស្សនា​ត្រឹម​តែ​៥០០​នាក់​ប៉ុណ្ណោះ។ ​ការ​កំណត់​ចំនួន​នេះ ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​អូទ្រីស​ផ្ទាល់​តែ​ម្ដង។

​ចំពោះ​ការ​កំណត់​ចំនួន​និង​វិធានការ​នានា​សម្រាប់​ការពារ​មេរោគ Covid-19 ​ត្រូវ​បាន​លោក Ole ​គាំទ្រ​ពេញ​ទំហឹង។ លោក​បាន​បញ្ជាក់​ថា​សុខភាព​របស់​អ្នក​គាំទ្រ​និង​កីឡាករ ​គឺ​ជា​រឿង​សំខាន់ ​ហើយ​វិធានការ​ការពារ​ទាំង​អស់​ក៏​គូរ​តែ​គោរព​តាម​ផង​ដែរ។ ​ករណី​ដែល​ខ្លាំង​មែនទែន ​ហើយ​អាច​នឹង​កាត់​រដូវ​កាល​ឱ្យ​ខ្លី​បន្តិច​ក៏​លោក​យល់​ថា​ល្អ​ផង​ដែរ ​ដើម្បី​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​ទាំង​អស់​គ្នា៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT